លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ បន្តចុះដល់មូលដ្ឋាន​ ដេីម្បីពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងក្រុមការងារ​ នាថ្ងៃព្រហស្បតិ៍​ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២​នេះ​ បានបន្តចុះដល់មូលដ្ឋាន​ ដេីម្បីពិនិត្យការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តស្វាយរៀង និងបានជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលរបស់មន្ទីរសុខាភិបាល​ខេត្ត និងក្រុមការងារចាក់វ៉ាក់សាំង​ ព្រមទាំងបុគ្គលិកសុខាភិបាលនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ,លោកអភិបាលរងខេត្ត ,លោកប្រធាន, លោកអនុប្រធាន, មន្ត្រី និងបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មដ៏មមាញឹកនេះ​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាប្រធានគ.វ.ក-១៩​ បានបន្ត៖

-ស្នេីរដ្ឋបាលខេត្ត​ និងមន្ទីរសុខាភិបាលខេត្ត​ ធ្វេីការជំរុញការងារចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ឱ្យមានសន្ទុះកេីនលឿនបានទាន់ពេលវេលា​ ដើម្បីទប់ស្កាត់ភាពធ្ងន់ធ្ងរ​ និងការស្លាប់បណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង។

-​ ជួបពិភាក្សា​ និងលេីកជាអនុសាសន៍គន្លឹះ​ សម្រាប់ជំរុញការងារចាក់វ៉ាក់សាំងកូវីដ-១៩​ ជូនឯកឧត្តមអភិបាលខេត្តស្វាយរៀង​ ដេីម្បីសហការជាចាំបាច់​ ធ្វេីឱ្យមានកំណេីនចាក់វ៉ាក់សាំងកូវីដ-១៩​ ជូនដល់ប្រជាពលរដ្ឋដែលដល់វេនចាក់​ ឱ្យបានលឿននៅតាមភូមិ-ឃុំ​ ឫតាមសាលារៀន​ រោងចក្រ​ សហគ្រាស​ ជាដេីមដោយធ្វេីសម្រង់ស្ថិតិអ្នកដែលដល់វេនចាក់ផងដែរ។

-​ ពិនិត្យការងារគ្រប់គ្រងថវិការ ដែលគ.វ.ក-១៩ បានឧបត្ថម្ភជូនមកមន្ទីរសុខាភិបាលខេត្ត ដើម្បីបើកជូនក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តស្វាយរៀង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print