ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើឡំប្រឺតា

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា​​ប់​នៅ​លើ​ឡំប្រឺតា មុខ​ហាង​កាត់សក់​មួយ​កន្លែងដែលបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើងកាល​ពីម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៧ (​ផ្លូវ​សុក​ហុ​ក​) ទល់មុខ​ហាង​កាត់សក់​ប៉ា​រី​ស ក្នុង​សង្កាត់​អូរ​ឫស្សី​១ ខណ្ឌ​៧​មក​រា ។
​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន​ឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុគេ​បាន​ប្រទះ​ឃើញ​ឡំប្រឺតា ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង 1O-5741 បើកបរ​ដោយ​បុរស​ម្នាក់តាម​បណ្តោយ​ផ្លូវ​សុក​ហុ​កក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែគាត់បញ្ឃប់ឡំប្រឺតា ​ហើយបុរសរូបនោះក៏​បាន​ប្រះដេក​ទៅក្រោយ លុះបានមួយសន្ទុះ​ធំ​ក្រោយមកទើប​ដឹង​ថា​អ្នក​រត់​ឡំប្រឺតា​
រូបនេះបានស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង ហើយ​ក៏​បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋានដើម្បី​មកមកជួយ​ធ្វើអន្តរាគមន៍ ។
ប្រភព​ដដែល​បន្ត​ថា ​រយៈពេលជិតមួយម៉ោង​ក្រោយមកទើបភរិយា​នៃ​ស​ព​ជន​រង​គ្រោះ​បាន​ទទួល​ដំណឹង ហើយក៏​បានមក​ដល់ទី​តាំង​កើតហេតុ រួច​បាន​ឱ្យដឹង​ថា បុរស​ជា​ប្តី​មានឈ្មោះ នុ​ត សោភា អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំស្រូវ ស្រុក​កំពង់​រោ​ទ៍ ខេត្តស្វាយរៀង មានកូន​៤​នាក់ ហើយ​សព្វថ្ងៃប្រកបមុខរបររត់ឡំប្រឺតា និងដេកលើឡំប្រឺតាជារៀងរាល់ថ្ងៃ​។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងទៀត​ថា មុន​ពេល​កើតហេតុប្តី​របស់​ខ្លួន​បាន​ទូរស័ព្ទ​ទៅប្រាប់​គាត់ថា «​ប្តី​មិន​ស្រួលខ្លួន​» តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​វិញ​ថា «​ចាំ​មក​ផ្ទះ​ស្អែក​អូន​កោសខ្យល់​ឱ្យ»។ ក្រោយ​ពី​និយាយ​គ្នា​ចប់ បុរស​ជា​ប្តី​បាន​បិទ​ទូរស័ព្ទ ហើយក៏ដេកស្លាប់ភ្លាមៗនៅលើឡំប្រឺតា​របស់​ខ្លួន​តែ​ម្តង​។
ស្រ្តីប្រពន្ធបានឱ្យដឹងទៀតថា ប្តី​របស់​ខ្លួន គឺ​មាន​បញ្ហា​ជំងឺ​បេះដូង​តាំងពី​កុមារ​មក​ម្ល៉េះ បូក​រួម​ទាំង​ជំងឺ​ផ្សេង​ៗ​ប្រចាំ​កាយ​ទៀត ដូច្នេះ​ទើប​សង្ស័យ​ថា គាត់​ស្លា​ប់​ដោយសារ​គាំងបេះដូង​។

បន្ទាប់ពី​​កើតហេតុសមត្ថកិច្ច​មូលដ្ឋានបាន​ទំនាក់​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច័យឲ្យ​ចុះ​មក​ត្រួតពិនិត្យ​ស​ព​បុរស​រង​គ្រោះ​ រួចទើប​ប្រគល់​ស​ព​​ទៅ​ឱ្យក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី​៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print