ខេត្តកំពង់ចាមៈ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកបាធាយ បានចះុធ្វើរការបង្ក្រាប ឃាត់ខ្លួន ពីបទ រក្សារទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រតិបត្តការនេះធ្វើរឡើងកាលវេលាម៉ោង ១៥និង ៤០នាទី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ត្រី សំ ណាល់ អធិការនគរបាលស្រុកបាធាយបានឲ្យដឹងថា ជនសង្ស័យខាងលើទី១ ឈ្មោះ ញៀន ណាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ទី២ ឈ្មោះ ថុល នាង ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស្រឹង្គ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។ទី៣ ឈ្មោះ ញ៉ូវ រ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស្រឹង្គ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ។ លោកបានបន្តឲ្យបានដឹងថា ក្នុងនោះកម្លាំងជំនាញបានធ្វើរការដកហូត បាននូវថ្នាំញៀនម៉្សៅក្រាមពណ៌សចំនួន០៦កញ្ចប់តូច ប្រាក់ញុះញង់ចំនួន៦០.០០០ រៀល និងទូរស័ព្ទដៃចំនួន០១គ្រឿង ។ លោកអធិការក៏បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមមនិីតិវិធី ៕
វណ្ណះ