ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ពាក់ពន្ធ័ករណីចែកចាយឬរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀងៈព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបានដឹកនាំកំលាំងសហកាជាមួយ កំលាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនអ.ហខេត្ត និងជាមួយកំលាំងអ.ហមូលដ្ឋានក្រុងបាវិតបានធ្វើការបង្ក្រាបករណីចែកចាយនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចលំនៅដ្ឋានមួយស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ក្នុងករណីចែកចាយឬរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ។

មន្ត្រីកងរាជអាវុធហត្ថនៃការិយាលយ័ប្រឆាំបទល្មើសគ្រឿងញៀនអ.ហខេត្តបានអោយដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះគៀង ហុឹង ប្រុសអាយុ៣០ឆ្នាំ,ឈ្មោះយ៉ាន់ ជីវ៉ា ប្រុសអាយុ២៧ឆ្នាំនិងឈ្មោះប៊ីន សីហា ប្រុសអាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។

ប្រភពបន្តថាចំពោះវត្ថុតាងដែលសមត្ថកិច្ចរិបអូសបានរួមមាន ៖ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹក កក)ចំនួន០៤ កញ្ចប់ធំ២តូច២ កញ្ចប់ អាវុធខ្លី(ឆ្នៃ)០១ ដើម .កញ្ឆាក្រៀម(ស្ងួត)០១ ថង់គ្រាប់កាំភ្លើងAR16ចំនួន០៩ គ្រាប់ថង់សំរាប់ច្រក(វិចខ្ចប់) ១១៨ ថង់តូចៗទុយោបឺតថ្នាំញៀន ៣៤ប្រដាប់ចុកថ្នាំញៀន ០២ម៉ូតូចំនួន០២គ្រឿង និងទូរសព្ទដៃ ០៤ គ្រឿង ។
បច្ចុប្បន្នជនសង្សយ័និងវត្ថុតាងកំពុងកសាងសុំណុំរឿង ចាត់ការតាមច្បាប់៕​

image image image image image

ដោយ​ យឹម​ សុថាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print