ភ្នំពេញ : យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងសារាចរណែនាំលេខ០២ស.រ. ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តី ពីការពង្រឹងការអនុវត្តន៍វិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង ក្រសួងសុខាភិបាលសូមធ្វើការណែនាំបន្ថែមជូនដល់សាធារណជននូវវិធានការសុខាភិបាលចាំបាច់ និងលក្ខខណ្ឌមួយ ចំនួនដែលត្រូវគោរពប្រតិបត្តិ ឱ្យបានល្អ សម្រាប់បុគ្គលដែលមានវិជ្ជមានវីរុសកូវីដ-១៩ មានដូចខាងក្រោមនេះ៖
ក, ការធ្វើតេស្តរហ័ស ការដាក់ខ្លួននៅដាច់ដោយឡកធ្វើការព្យាបាល និងទំនាក់ទំនងព័ត៌មាន
១. ការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ -១៩
បុគ្គលដែលមានការសង្ស័យឆ្លងជំងឺកូវីដ-១៩ ទោះជាមានចេញរោគសញ្ញាតិចតួច ឬច្រើន ឬបានជាប់ពាក់ព័ន្ធដោយផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចាំបាច់ត្រូវដាក់ខ្លួននៅដាច់ដោយឡែកភ្លាមៗ និងធ្វើតេស្តរហ័សដើម្បីរកអង់ទីហ្សែនកូវីដ-១៩ ដោយ ខ្លួនឯង ឬពឹងសមាជិកគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារ ឱ្យធ្វើតេស្ដរហ័សឱ្យ។ ប្រសិនបើទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ ត្រូវធ្វើតេស្ដរហ័សឡើងវិញក្នុងរយៈពេល៧២ម៉ោងក្រោយ ឬនៅពេលដែលមានលេចចេញនូវរោគសញ្ញាសង្ស័យ។ ក្នុងអំឡុង ពេលនៃការសង្ស័យ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ស្នាក់នៅដាច់ដោយឡែក និងរក្សាអនាម័យដៃនិងផ្លូវដង្ហើម និងអនុវត្ត ខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពបុគ្គល (លើសពី១,៥ម៉ែត្រឡើង) ពីក្រុមគ្រួសារ ឬសមាជិកដែលរស់នៅក្នុងផ្ទះជាមួយគ្នា។ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ឬក្រុមគ្រូពេទ្យ នៅតាមមូលដ្ឋាន ដែលបុគ្គលរស់នៅជាចាំបាច់ ដើម្បីទទួលបាន ការណែនាំពីការព្យាបាលបានត្រឹមត្រូវ និងអាចជួយអន្តរាគមន៍បានទាន់ ពេលវេលា នៅពេលមានបញ្ហាជាយថាហេតុ។
២-ការដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាល
ការដាក់ខ្លួននៅដាច់ដោយឡែកធ្វើការព្យាបាល៖ អ្នកជំងឺកូវីដ-១៩ ត្រូវស្នាក់នៅដាច់ដោយឡែកនៅទីតាំងដែលមានអនាម័យ និងចរន្តខ្យល់ចេញចូលល្អ និងត្រូវរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដោយអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតចាប់ពី ១.៥ម៉ែត្រ ឡើង ទៅ) ដើម្បីចៀសវាងការចម្លងវីរុសកូវីដ-១៩ ទៅសមាជិកគ្រួសារ និងអ្នកដទៃ។ អ្នកជំងឺកូវីដ-១៩ ដែលស្នាក់នៅថែទាំ ព្យាបាលនៅតាមផ្ទះ ត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅតាមផ្ទះ (ដែលក្រសួងសុខាភិបាលធ្លាប់បានចេញសេចក្តីណែនាំក្រើនរំលឹកជារឿយៗរួចហើយ) និងត្រូវរាយការណ៍ជូនអាជ្ញាធរមូល ដ្ឋានដែលបងប្អូនស្នាក់នៅ។
– អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា៖
អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា អាចធ្វើការថែទាំព្យាបាលជំងឺដោយខ្លួន ឯងនៅផ្ទះ ដោយប្រើឱសថព្យាបាលតាមរោគសញ្ញា តាមការចាំបាច់ និង/ឬប្រើឱសថប្រឆាំងវីរុស ដូចជាម៉ូលនូពីរ៉ាវា កាប់ស៊ុល 200មីលីក្រាម (Monupiravir Capsules 200mg) ជាដើម ដោយគោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្ដង ៤គ្រាប់ (កម្រិត ២០០ មីលីក្រាម ក្នុងមួយគ្រាប់ ) លេបរៀងរាល់ ១២ម៉ោងម្តង សម្រាប់រយៈពេល៥ថ្ងៃ បន្តបន្ទាប់។ គួរប្រើ Molnuprar ឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឃើញវិជ្ជមាន។ មិនត្រូវប្រើឱសថរនះក្នុងអំឡុងពេលមានផ្ទៃពោះ និងពុំត្រូវប្រើសម្រាប់មនុស្សអាយុក្រោម ១៨ឆ្នាំ និងស្ត្រីបំបៅដោះកូននោះទេ។
អ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម ឬធ្ងន់៖
ទោះបីជាមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថាវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុង (មានសភាពហាក់ ស្រាលក្តី តែយើងមិនត្រូវមើលរំលងពីលទ្ធភាពនៃការវ៉ៃលុកនៃវីរុសកូវីដ-១៩ ដែលអាចឱ្យមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់បានដែរ។ អ្នក ជំងឺកូវីដ-១៩ អូមីក្រុងនេះ ក៏អាចមានរោគសញ្ញាដែលអាចនាំឱ្យវិវត្តន៍ទៅជាធ្ងន់ធ្ងរ ដូចជាហត់ ឬពិបាកដកដង្ហើមជាដើម ដែលចាំបាច់ត្រូវ ស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ សូមកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញាដូចជាថប់ៗ ហត់ ឬ ពិបាកដកដង្ហើម ឬមិនមានការវិវត្តន៍ប្រសើរឡើងនៃ ស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល។
លក្ខខណ្ឌបញ្ចប់ការព្យាបាល៖
អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ចាំបាច់ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅថ្ងៃទី៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល ៣ថ្ងៃចុងក្រោយ (ថ្ងៃទី៥, ៦ និង៧)។ ក្នុងករណី ទទួលបានលទ្ធផលតេស្ដរហ័សអវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលដោយខ្លួនឯង។ ប្រសិនបើលទ្ធផលតេស្ដរហ័សវិជ្ជមាន ត្រូវធ្វើតេស្តរហ័សម្តងទៀតក្នុងគម្លាត ៤៨ម៉ោងពីគ្នា រហូតដល់ទទួលបានលទ្ធផលតស្ថរហ័សអវិជ្ជមាន។ ចំពោះអ្នកដែលបានចាក់ វ៉ាកំលាំងពេញលេញ
ពុំតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំងពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ក្រោយបញ្ចប់ការព្យាបាលជាចាំបាច់។
៣. ទំនាក់ទំនងព័ត៌មាន
បុគ្គលដែលធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ដោយខ្លួនឯង ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ត្រូវជូនដំណឹងដល់អ្នក ជាប់ពាក់ព័ន្ធជាមួយដោយផ្ទាល់ ដែលបានជួបបុគ្គលវិជ្ជមានវីរុសកូវីដ-១៩មុនពេលធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩. ដើម្បីឱ្យបុគ្គល កូវីដ-១៩ទៅអ្នកដទៃជាយថាហេតុ។ បុគ្គលដែលរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យ ជាពិសេសប្រធានមន្ទីរសុខាភិបាលខេត្តនៅតំបន់ដែលបុគ្គលរស់នៅ ដើម្បីបន្តនិតិវិធីព្យាបាល តាមដាន និងការពារការចម្លងបន្តទៅអ្នកដទៃ។
នោះធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ និងមានការប្រុងប្រយ័ត្នក្នុងការតាមដានសុខភាពបន្តទៀត ក៏ដូចជាចៀសវាងការចម្លងវីរុស
ខ. ការរក្សាអនាម័យ និងការចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន
បុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដូចជា៖ ត្រូវរក្សាអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដោយអនុវត្ត៣ការពារ (ពាក់ម៉ាស លាងដៃ និងរក្សាតម្លាតចាប់ពី ១.៥ម៉ែត ឡើងទៅ) ដើម្បីចៀសវាងការចម្លងវីរុសកូដ-១៩ ទៅសមាជិកគ្រួសារ និងអ្នកដទៃ ក្នុងជីវភាពស់នៅរប្រចាំថ្ងៃ ត្រូវកាត់បន្ថយឱ្យនៅកម្រិតអប្បបរមានូវសកម្មភាពរបស់ខ្លួនដូចជា ៖ . កាត់បន្ថយ ឬមិនស្ថិតនៅក្នុងទីតាំងបិតជិតគ្មានរំហូរខ្យល់ចេញចូលគ្រប់គ្រាន់
. កាត់បន្ថយ ឬមិនជួបជុំជាមួយមនុស្សច្រើនកុះករពេក
. មិនប៉ះពាល់ផ្ទាល់បុគ្គលដែលមកជួបសន្ទនា ឬសន្ទនាជិតគ្នាច្រើន ជាដើម។ សូមចំណាំថា ប្រសិនបើសកម្មភាពទាំង៣ខាងលើ កើតឡើងក្នុងពេលតែមួយ នឹងនាំឱ្យមានហានិភ័យខ្ពស់ក្នុងការចម្លងវីរុស កូវីដ-១៩ ជាចង្កោម ឬ ជាក្រុម៕
ដោយ: សុខ ខេមរា