ខេត្តកណ្តាល៖ ផ្ទះលក់ចាប់ហួយ ១ខ្នងមានទំហ៊ំ៦ម៉ែត្រគុណនិង១២ម៉ែត្រត្រូវភ្លើងឆេះអស់ទាំងស្រុងតែមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេដោយសារផ្ទះរងគ្រោះសង់នៅឆ្ងាយពីផ្ទះអ្នកភូមិ ដោយឡែកសមាជិកក្នុងផ្ទះក៍មិនមានគ្រោះថ្នាក់ដែរខូចខាតតែសម្ភារៈក្នុងផ្ទះប៉ុណ្ណោះ ។
ករណីគ្រោះអគ្គីភ័យឆេះផ្ទះលក់ចាប់ហួយនេះបានកើតឡើងនៅវេលាម៉ោង២,៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះអ៉ឹង កៀង ភេទ ស្រី អាយុ៥០ មុខរបរលក់ចាប់ហួយ។
ក្នុងហេតុការនេះបណ្តាលអោយ សម្ភារះជាច្រើននៅក្នុងផ្ទះរួមមានតុ ទូ សម្លៀកបំពាក់ឥវ៉ាន់ចាប់ហួយនិងថវិការមួយចំនួនត្រូវភ្លើងឆេះអស់ទាំងស្រុង ។
លោកព្រើម ប៊ុនធឿន នាយប៉ុស្តិ៍ នគរបាលបន្ទាយដែកបានប្រាប់នគរដ្រេហ្គនដូច្នេះថា គ្រោះអគ្គីភ័យនេះបណ្តាលមកពីទុស្សេខ្សែភ្លើងនៅចំនុចបារ៉ែតភ្លើងដែដាក់ភ្ជាប់ជាមួយជញ្ជាំងក្តា ។ ពេលចាប់ផ្តើមឆេះតិចៗម្ចាស់ផ្ទះមិនបានដឹងនោះទេកំពុងតែលង់លក់ក្នុងដំណេក ដល់ពេលភ្លើឆេះស្ទើពេញអំណាចទើបដឹងខ្លួន ហើយមិនបានយកអ្វីចេញទាន់ នោះទេ ភ្លាមៗនោះម្ចាស់ផ្ទះបាននាំកូន រត់ ចេញតាមទ្វាក្រោយហើយស្រែក អោយអ្នកជិតខាងជួយអន្តរាគមន៍ តែហួសពេលទៅហើយដោយសារភ្លើងបានឆេះពេញអំណាច ដោយឡែកអ្នកជិតខាងនិងសមត្ថកិច្ចមូលដ្ឋានបាននាំគ្នាទាញទុយោបាញ់ទឹក អ្នកខ្លះដងទឹកជៈ ដើម្បីទប់ស្កាត់កុំអោយអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ។
លោកនាយប៉ុស្តិ៍បានបន្ត រយះពេលមួយម៉ោងក្រោយ ទើបភ្លើងរលត់ទៅវិញក្នុងនោះទ្រព្យសម្បត្តិទាំងប៉ុន្មាននៅក្នុងផ្ទះត្រូវភ្លើងឆេះអស់ទាំងស្រុង តែមិនមានគ្រោះថ្នាក់ដល់ម្ចាស់ ផ្ទះ និងសមាជិកក្នុងផ្ទះឡើយ ហើយនៅព្រឹកនេះដែរអាជ្ញាធរស្រុកនិងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅជួយដល់ជនរងគ្រោះដោយភ្លើងឆេះផ្ទះដើម្បីសម្រាលការលំបាក ៕
ដោយ៖ សណ្តោស