ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញធ្វើការឃាត់ខ្លួនភា្លមៗ និងដាវសាម៉ូរៃមួយដើម ដោយសង្ស័យថាជាមុខសញ្ញកាប់ប្លន់នៅពេលយប់ ខណៈដែលពួកគេមានគ្នាច្រើនកំពុងនាំគ្នាជិះម៉ូតូប្រដេញតាមពីក្រោយម៉ូតូយុវជនមានគ្នា២នាក់ផ្សេងទៀត ដោយមានការសង្ស័យកំលាំងអាវុធហត្ថក៏បានស្ទាក់ចាប់បាន២នាក់ភ្លាមៗផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២២៨ កែងនឹងផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់បឹងរុាំង ខណ្ឌដូនពេញ វត្ថុតាងដែលដកហូតបាន មាន ដាវសាម៉ូរៃចំនួន១ដើម និងម៉ូតូហុងដាឌ្រីមសេ១១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-3165ចំនួន ១គ្រឿងផងដែរ ។
មន្រ្តីអាវុធហត្ថបានអោយដឹងថា នៅមុនពេលកើតហេតុកម្លាំងបានជិះល្បាតនៅក្នុងមូលដ្ឋាន ខណះកំពុងជិះល្បាតស្រាប់តែប្រទះឃើញជនសង្ស័យមួយក្រុមមានគ្នាប្រមាណ១០នាក់ ជិះម៉ូតូ៥គ្រឿង កំពុងជិះដេញយុវជន២នាក់ផ្សេងទៀតដែលកំពុងជិះ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៦ ក្នុងល្បឿនយ៉ាងលឿន ដោយក្នងដៃមានកាន់ដាវសាម៉ូរៃថែមទៀតផងនោះ ឃើញដូច្នេះដោយមានការសង្ស័យកម្លាំងបានធ្វើការដេញតាមនិងទំនាក់ទំនងទៅកម្លាំងផ្សេងទៀតជួយស្ទាក់ និងដេញចាប់ក្រុមក្មេងទាំងនោះបានចំនួន ២នាក់ភ្លាមៗផងដែរយកមកសួរនាំ ។
ក្រោយមកជនសង្ស័យទាំង២នាក់ត្រូវបានយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ដើម្បីធ្វើការសួរនាំនិងតាមចាប់បក្សពួកដែលសេសសល់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕
ដោយ៖ ព្រែកជ័យ