សម្តេចតេជោៈ​ មិនមានការអត់អោនសម្រាប់អ្នកណាក៏ដោយ ដែលធ្វើការមួលបង្កាច់បង្ខូចកិត្តិយសគណបក្សប្រជាជន

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍ថាៈមិនមានការអត់អោនសម្រាប់អ្នកណាក៏ដោយ ដែលធ្វើការមួលបង្កាច់បង្ខូចកិត្តិយសគណបក្សប្រជាជន។

សម្តេចតេជោ​ ថ្លែងបញ្ជាក់ថាៈ​ យើងគោរពសិទ្ឋិបញ្ចេញមតិ ប៉ុន្តែយើងប្រឆាំងដាច់ខាតចំពោះអ្នកមូលបង្កាច់បង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូរចំពោះគណបក្សប្រជាជន។

សម្តេចបន្តថាៈសិទ្ឋិបញ្ចេញមតិ និងការមួលបង្កាច់មានចរិតខុសគ្នាដូចមេឃនិងដី ។

-សិទ្ឋិរបស់អ្នកមានព្រំប្រទល់ជាមួយនិងសិទ្ឋិអ្នកដទៃ។ គណបក្សប្រជាជនចាំបាច់ត្រូវរក្សាននូវសិទ្ឋិរបស់ខ្លួន ដើម្បីការពារកិត្តិយស និងសេសចកតីថ្លៃថ្នូក្នុនាមបក្សដឹកនាំរាជរដ្ឋាភិបាល។

-សូមអំពាវនាវចំពោះអ្នកវិភាគ អ្នកអត្ថាធិប្បាយ កុំព្យាយាក្លែងបន្លំ ពណ៌ក្រហម និងពណ៌ផ្កាឈូក ថាវាដូចគ្នា។ អស់លោកមានសិទ្ឋិ សូមកុំភ្លេចថា យើងខ្ញុំក៏មានសិទ្ឋិដូចស់លោកដែរ។

-ខ្ញុំអំពាវនាវ សមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជា និងថ្នាកដឹកនាំគ្រប់ជាន់ថ្នាក់ រៀបចំមេធាវី ដើម្បីត្រៀមប្តឹងទៅកាន់តុលាការ ក្នុងករណីមានការមួលបង្កាច់រំលោភសិទ្ឋិគណបក្សប្រជាជនកម្ពុជាដោយជនណាក៏ដោយ។ កន្លងមកយើងបានអត់ឱនចំពោះជនខិលខូចទាំងនេះ ច្រើនណាស់រួចមកហើយ ប៉ុន្តែពួកគេមិនបានគិតដល់សេចក្តីថ្លៃថ្នូររបស់យើងឡើយ។ ការអត់ឱនពិតជាមានព្រំដែន ដែលបង្ខំអោយយើងចាប់ផ្តើមធ្វើសកម្មភាពផ្លូវច្បាប់ប្រឆាំងជនទាំងឡាយណាដែលនៅតែបន្តការមួលបង្កាច់បង្ខូចកិត្តិយសសេចក្តីថ្លៃថ្នូរគណបក្សប្រជាជនកម្ពុជាយើង។ ពេលនេះយើងកំពុងរៀបចំពាក្យប្តឹងចំពោះបុគ្គល ដែលបាននិងកំពុងបំផ្លាញកិត្តិយស និងសេចក្តីថ្នូររបស់គណបក្សប្រជាជនកម្ពុជា៕

image

image

image

image

image

image

image

​ ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print