ខេត្តកំពង់ចាម៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគរបាលស្រុកស្ទឹងត្រង់ ធ្វើរការឃាត់ខ្លួនពីបទ ដឹកជញ្ជូន រក្សារទុក ដោយខុសច្បាប់នូវសារធាតុញៀន ។
ប្រតិបត្តិការនេះធ្វើរឡើងនៅម៉ោង១១ និង៣០នាទី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកពង់ចាម។
លោកវរសេនីយត្រី ប៉ាក់ ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា ជនសង្ស័យខាងលើ ទី១ ឈ្មោះ ម៉ាន សារី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទី២ ឈ្មោះ សុំ អ៊ីត្រេះ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ក្នុងនោះសមត្ថកិច្ចបានធ្វើការរឹបអូសវត្ថុតាង ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន ០៨កញ្ចប់ (តូច៧កញ្ចប់ ធំ០១កញ្ចប់) ទូរស័ព្វដៃចំនួន០៨គ្រឿង និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមមនិីតិវិធី ៕
ដោយ៖ វណ្ណះ