ខេត្តឧត្តរមានជ័យ៖ ព្រះសង្ឃព្រះនាម ថូ ធូរស់ ប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត នៅខេត្តឧត្តរមានជ័យ នាពេលថ្មីៗនេះ មានសង្ឃដឺកាថា៖ ព្រួយបារម្ភ និងសម្តែងចំពោះនូវការបាត់បង់នូវធនធានធម្មជាតិក្នុងតំបន់ថែរក្សាការពារ ខណៈដែលក្រុមជនល្មើសព្រៃឈើនៅតែបន្តចូលធ្វើសកម្មភាពដដែលៗ លួចកាត់យកឈើប្រណិតនិងប្រមាញ់សត្វព្រៃ។
ព្រះសង្ឃការពារព្រៃសហគមន៍សង្ឃរុក្ខាវ័ន បានមានសង្ឃដឺកាបន្តថា៖ ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ព្រះសង្ឃ និងកម្លាំងគណៈកម្មការការពារព្រៃសហគមន៍ ប៉ុន្មានថ្ងៃកន្លងមកនេះ បានដើរល្បាតប្រទះឃើញសត្វទន្សោងស្លាប់ និងគល់ឈើប្រណិត ទើបនឹងកាត់ថ្មីៗជាច្រើនដើមក្រោយជនល្មើសបានលួចចូលធ្វើសកម្មភាព។
ព្រះសង្ឃប្រធានសហគមន៍សង្ឃរុក្ខវ័ន្ត បន្តថា ការបាត់បង់ធនធានធម្មជាតិ នៅប្រភេទសត្វកម្រ និងប្រភេទឈើប្រណិត នៅតែបន្តកើតមាននេះ វាជារឿងដដែលៗ និងមានការបាត់បង់បន្ថែមទៀត។ខណៈការស៊ើបអង្កេតហាក់ស្ងាត់ឈឹងមិនមានពន្លឺ មិនបានរកឃើញជនល្មើសណាម្នាក់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅឡើយ៕ដោយ៖សហការី