សិស្សទំនើងជិះម៉ូតូដេញវាយគូរទំនាស់បុកជាមួយម៉ូតូបើកច្រាស់ ទិសគ្នារបួសធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ខេត្តកណ្តាលៈ សិស្សសាលានៃវិទ្យាល័យសំពៅពូន ក្នុងស្រុកកោះធំ៣នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាយ៉ាងលឿនដេញតាមវាយគូរទំនាស់ បណ្តាលឲ្យជ្រុលទៅបុកម៉ូតូបើកបញ្ច្រាសទិសគ្នាពេញមួយទំហឹងដួលបោកទៅលើផ្លូវជាតិរងរបួសធ្ងន់២នាក់ ស្រាល៣នាក់ ។
​ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយសិស្សទំនើងខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ លើកំនាត់ផ្លូវជាតិលេខ២១B ត្រង់ចំណុចគល់ស្ពានលេខ៦៦ ស្ថិតក្នុងភូមិកោះទាវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ។
​សិស្សទំនើងទាំង៣នាក់ខាងលើទី១-ឈ្មោះ រិទ្ធិ វ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ជាអ្នកបើកបរម៉ូតូ ទី២-ឈ្នោះ វួច ដាវីត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ និងទី៣-ឈ្មោះ អឿន វ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ។ សិស្សទាំង៣នាក់ខាងលើនេះរៀននៅវិទ្យាល័យសំពៅពូន រងរបួសស្រាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1N-8097 ។
​ជនរងគ្រោះដែលរងរបួសធ្ងន់២នាក់នោះឈ្មោះ សេង រស់ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ បើកបរម៉ូតូម៉ាកហុងដាគប់មូល ធុនសេ៩០ ពណ៌បៃតង ពាក់ស្លាកលេខកណ្ដាល 1Q -1549 និងកូនស្រីឈ្មោះ រស់ មករា អាយុ២ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យប្រតិបត្តិស្រុកកោះធំទាំង២នាក់ឪពុកកូន ។
​ប្រភពពីមន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមសិស្សទំនើងទាង៣នាក់ខាងលើនេះបានឈ្លោះប្រកែកពាក្យសំដីជាមួយគូរទំនាស់ដែលជាសិស្សដូចគ្នា ។ ពេលឃើញគូរទំនាស់ជិះម៉ូតូចេញពីសាលាក្រុមសិស្សទំនើងទាំង៣នាក់នេះបានជិះម៉ូតូឌុបគ្នាដេញតាម ដោយបើកបរតាមបណ្តោយផ្លូវជាតិលេខ២១Bក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះទាំង២នាក់ឪពុកកូនដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលរណូករណែលនៅលើផ្លូវជាតិ ធ្វើឲ្យ២នាក់ឪពុកកូនរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯក្រុមក្មេងទំនើងទាំង៣នាក់រងរបួសស្រាល ។
​ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តស្រុកកោះធំ រីឯសិស្សទំនើងទាំង៣នាក់ពុំត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យនោះទេ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរ​បាលជំនាញចរាចរណ៍ធ្វើការដកហូត បញ្ចូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

20150723-080338.jpg

20150723-080342.jpg

20150723-080345.jpg

...

20150723-080334.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print