កម្លាំងនគរបាលជំនាញផ្នែកយុត្តិធម៌នៃអធិការស្រុកសាលាក្រៅបានចុះនាំខ្លួនជនសង្ស័យម្នាក់តាមដីការតុលាការប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន÷ នៅវេលាម៉ោង​ ១៦ នឹង ៣០ នាទី​ ថ្ងៃទី​២៣ ខែកុម្ភៈ​​​ ឆ្នាំ​២០២២ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បាននាំខ្លួនជនត្រូវចោទ​ចំនួន​ ០១ នាក់​ មានរាយនាមដូចខាងក្រោម៖
ជនត្រូវចោទឈ្មោះ​ ដាត់​ ណាត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ មិនពិត​ប្រាកដ​​​​ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិ​អូរអិល​ ឃុំស្ទឹងកាច់​​​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន​​ ។

ដែលពាក់ព័ន្ធក្នុងករណី រំលោភ​លើ​ទំនុក​ចិត្ត​​ និង​ប្រេីប្រាស់​ខុខុសច្បាប់នៅសារធាតុ​ញៀន​​ ប្រព្រឹត្តនៅក្នុងភូមិ​ផ្សារ​ព្រំ​ ឃុំស្ទឹងកាច់​​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយមកត្រូវបានសមត្តកិច្ចជំនាញបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីការបង្គាប់ឲ្យឃុំខ្លួនរបស់លោក​ គឹម​ ម៉េង​ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print