​រថយន្ត​ដឹក​ពលករ​ខ្មែរ​ក្រឡាប់​នៅ​ស្រះ​កែវ​ ទឹកដី​ថៃ​ ស្លាប់​ និង​រង​របួស​ច្រើន​នាក់​

ចែករំលែក៖

​ខេត្តបាត់ដំបង៖​ ពលករ​ខ្មែរ​ម្នាក់​បាន​បាត់បង់​ជីវិត​ ខណៈ​ច្រើន​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ បន្ទាប់​ពី​ហេតុការណ៍​ក្រឡាប់​រថយន្ត​ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៦​ ខណៈ​ដែល​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យូ​តា​ វី​ហ្គូ​ ព៌​ណ​ទឹកមាស​ ពាក់​ស្លាក​លេខ​ ក្រុង​បាងកក​ បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ព្រំដែន​កម្ពុជា​ឆ្ពោះទៅ​កាន់​ទីក្រុង​បាងកក​ ។​

​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា​ នៅ​ពេល​ដែល​រថយន្ត​នេះ​បាន​ទៅ​ដល់​ត្រង់​ចំណុច​ចន្លោះ​ បង្គោលគីឡូម៉ែត្រ​លេខ​ ២១០​ និង​២១១​ ស្ថិត​ក្នុងភូមិ​៥​ ឃុំ​បរ​ថង​ ស្រុក​កាប៊ី​ន​បុរី​ ខេត្ត​ស្រះ​កែវ​ ស្រាប់តែ​រថយន្ត​នេះ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ប្រលាយ​កណ្តាលផ្លូវ​ភ្លោះ​នោះ​តែ​ម្តង​ ព្រមទាំង​បាន​ជះ​មនុស្ស​ទាំងអស់​ប្រមាណ​ជាង​១០​នាក់​ ដែល​នៅ​ក្នុង​រថយន្ត​ចេញ​ព្រោងព្រាត​ រង​របួស​យ៉ាង​ធ្ងន់​ ស្រាល​ រដូករណែល​ ហើយ​ជាមួយ​គ្នា​នោះ​ គេ​ស​ង្គេ​ត​ឃើញ​ថា​ មាន​ពលករ​ម្នាក់​ត្រូវ​រថយន្ត​សង្កត់ជាប់​ពីលើ​ ដែល​នៅ​ពេល​នោះ​ដែរ​ ទាំង​សមត្ថកិច្ច​ថៃ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​លើក​បង្ហើប​រថយន្ត​ដើម្បី​ទាញ​យក​មនុស្ស​ចេញពី​ក្រោម​ គឺ​នៅ​ទីបំផុត​ជន​រង​គ្រោះ​ក៏​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​ ដោយ​ពួក​គេ​ទាំង​អស់នោះ​ គឺជា​ពលករ​ខ្មែរ​ដែល​ចូល​ទៅ​រក​ការងារ​ ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​ ដោយ​ខុសច្បាប់​ ។​

​យុវជន​ម្នាក់​ឈ្មោះ​ សាយ​ វី​រៈ​ អាយុ​១៦​ឆ្នាំ​ បាន​រៀបរាប់​ថា​ រូបគេ​ គឺ​ចូល​មក​តាម​រយៈ​មេខ្យល់​ដែល​ជា​ជនជាតិ​ថៃ​ គឺ​មក​តាម​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​ ប៉ុន្តែ​នៅ​ពេល​ចេញដំណើរ​ តាម​រយៈ​រថយន្ត​គឺ​គេ​បាន​បើក​លឿន​ជាទី​បំផុត​ ដែល​បញ្ហា​នេះ​បាន​ធ្វើ​អោយ​រូបគេ​មាន​ ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ទីបំផុត​រថយន្ត​ក៏​ត្រួ​វ​បាន​ក្រឡាប់​មែន​ ព្រមទាំង​បាន​បង្ក​អោយ​ មាន​មនុស្ស​រង​របួស​ និង​ស្លាប់​ថែម​ទៀត​ផង​ ។​

​ក្រោយ​ពេល​កើតហេតុ​ គឺ​ជន​រង​គ្រោះ​ទាំងអស់​ដែល​ល​ជា​ពលករ​ខ្មែរ​គ្មាន​ច្បាប់​អនុញ្ញាត​ ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ ចំណែក​អ្នកបើកបរ​ដែល​ជា​ជនជាតិ​ថៃ​ បាន​គេចខ្លួន​បាត់​ស្រមោល​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ ដោយសារ​តែ​ ផ្លូវ​មាន​សភាព​ងងឹត​ និង​រថយន្ត​បើក​លឿន​ពេក​ ព្រោះ​ខ្លាច​ ក្រុម​តម្រួត​ដេញចាប់​ ៕​

srsas (3)

srsas (4)

srsas (5)

srsas (1)

srsas (6)

srsas (2)

ដោយ៖ សំ​ វិច្ឆិកា​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print