ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមបន្ថែម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ ដើម្បីដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ បានទាន់ពេលវេលា ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមបន្ថែម ចំនួន ០១ គ្រឿងទៀត សរុប ចំនួន ០២ គ្រឿង ដើម្បីបន្តបូមយកទឹកពីអូរកណ្តោល បញ្ជូនទៅកាន់ស្ទឹងសិរីសោភ័ណ ។

សូមបញ្ជាក់ជូនថា ការបូមបញ្ជូនទឹកពីអូរកណ្តោលទៅកាន់ស្ទឹងសិរីសោភ័ណ សម្រាប់ប្រើប្រាស់បណ្តោះអាសន្ននេះ នឹងបន្តរហូតដល់ទឹកដែលបញ្ជូនពីអាងកំពីងពួយ ស្ថិតក្នុងខេត្តបាត់ដំបង មកដល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ៕​

image

image

image

image

image

image

ដោយ៖​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print