សង្ស័យប្រពន្ធមានថ្មី យកលេសបង្កជម្លោះក្នុងគ្រួសារសុំលែងលះប្តីចែកទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់រត់មកយំស្រែកនៅចំពោះមុខចៅសង្កាត់ចោមចៅដើម្បីឲ្យអាជ្ញាធរជួយគាត់បន្ទាប់ពីកើតរឿងប្រេះឆារ វិវាទជម្លោះប្តីប្រពន្ធចែករបស់ទ្រព្យសម្បត្តិមិនត្រូវគ្នា ។ ហេតុការណ៍​នេះ​បាន​កើតកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ​នៅសាលាសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែន​។

ភាគីខាងស្រីមានឈ្មោះ ច្រែង លាងលីណា អាយុ៣៥ឆ្នាំ ចំណែកភាគីខាងប្តី មានឈ្មោះ ពេជ្រ ចាន់រដ្ឋា អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីស្រ្តីខាងលើក្នុងសម្រែកយំស្រែកប្រាប់គេឯងថា ប្តីរបស់គាត់តែងតែប្រើអំពើហិង្សា គម្រាមសម្លាប់មកលើរូបគាត់ ទើបរហូតដល់រស់នៅមិនចុះសម្រុងគ្នា ហើយនៅយប់ថ្ងៃទី២៤ ខែមេសា​ ពួកគាត់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកដាក់គ្នាទើបព្រឹកឡើងបានមកសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ចោមចៅឲ្យជួយដោះស្រាយ ។

ចំណែកភាគីខាងប្តីវិញ បានលើកឡើងនៅចំពោះមុខចៅសង្កាត់ឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធ អស់រយៈកាល១៦ឆ្នាំមកហើយតែងតែកើតមានជម្លោះគ្រួសារញឹកញាប់ ហើយប្រពន្ធដឹងតែរករឿងយកលេសនេះ លេសនោះឥតឈប់ឈរ តែអ្វីដែលសង្ស័យហេតុផលមួយផ្តើមជម្លោះក្នុងគ្រួសារនោះគាត់សង្ស័យតែប្រពន្ធលួចបានប្រុសថ្មី ទើបបង្កទំនាស់គ្មានហេតុផលបែបនេះ  រហូតមកដល់លើកចុងក្រោយនេះ បន្ទាប់ពីកើតជម្លោះរវាងប្តីប្រពន្ធមាត់តូចមាត់ធំដាក់គ្នា បែរជាប្រពន្ធចោទប្រកាន់ថាគាត់គម្រាមសម្លាប់ទៅវិញ ទើបកើតទុក្ខមិនសុខចិត្តមកប្តឹងអាជ្ញាធរទាមទារលែងលះចែកកូនចែកចៅចែកទ្រព្យសម្បត្តិគ្នាទៅវិញ ។

ក្រោយមកលោកចៅសង្កាត់ចោមចៅបានធ្វើការសម្របសម្រួលដល់គ្រួសារខាងលើជៀសវាងកើតមានហិង្សាដាក់គ្នា តែភាគីសងខាងកើតទុក្ខមិនសុខចិត្ត ៕

លេង១

លេង២

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print