រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រកាសផ្អាកការធ្វើចរាចរាចរចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត(ថ្មី)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រកាសផ្អាកការធ្វើចរាចរាចរចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត(ថ្មី) ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
រដ្ឋបាលក្រុងប៉ោយប៉ែត មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ទំនិញទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឲ្យបានជ្រាបថា៖ អគារទីស្នាក់ការច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត(ថ្មី) ខេត្តបន្ទាយមានជ័យ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ហើយនឹងត្រូវសម្ពោធបើកឱ្យ ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលក្រុងប៉ោយប៉ែតនឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់ផ្លូវច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ វេលាម៉ោង ១២:០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

អាស្រ័យហេតុនេះ សូមសាធារណជន និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មេត្តាជ្រាបជាព័ត៌មាន និងផ្អាកធ្វើចរាចររថយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ទីតាំង ប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលក្រុងប៉ោយប៉ែតនឹង បើកឱ្យចរាចរជាធម្មតាវិញ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print