ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិនពាក់ព័ន្ធទៅនឹងករណីជួញដូរនិងកែច្នៃគ្រឿងញៀនព្រមទាំងរឹមអូសបានគ្រឿងញៀនជាង៥គីឡូក្រាមនៅរាជធានីភ្នំពេញ។
គួររំលឹកថាកាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៦:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០)ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា.លោកវរសេនីយ៍ឯក យឹម សែនឧត្តម លោកវរសេនីយ៍ទោ ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) និងមានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុច បន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ 450 សង្កាត់ទួលទំពូង១ ខណ្ឌចំការមនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Su Yunshi ភេទប្រុស ឆ្នាំកំណើត ១៩៨២ ជនជាតិ ចិន ព្រមទាំងចាប់យកវត្ថុតាងរួមមាន
-មេតំហ្វេតាមីន(WY) ទម្ងន់ ២ គ.ក្រ ៦៦៦ ក្រាម
-អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ២ គ.ក្រ ៦៥១.៥១ក្រាម។
-កេតាមីន(KETAMIN)ទម្ងន់ ២១៩.៣៥ក្រាម។
-នីមេតាហ្សេប៉ាម(4CEC) ទម្ងន់ ៣៥.៦៤ ក្រាម។
សរុប សារធាតុញៀន ទម្ងន់សុទ្ធ ៥ គ.ក្រ ៥៧២.៥០ក្រាម
កញ្ឆាក្រៀម ៤ គ.ក្រ ៥៤២ក្រាម
សារធាតុផ្សំ ១៣ គីឡូក្រាម ។
ឧបករណ៍កែច្នៃមួយចំនួនធំ ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ស សម