លោក សរសុដានី :គ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់បញ្ហារ របស់បងប្អូនប្រជាពលរដ្ឋ គឺយើងខ្ញុំនៅគៀកកិតជានិច្ចដើម្បីដោះស្រាយជូនបងប្អូនដោយភាពទទួលខុសត្រូវ នេះជាគោលជំហ៊រ គោលការណ៍ គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សរសុដានី
ប្រធានក្រុមការងារថ្នាក់ក្រុងស្វាយរៀង ចុះជួយសង្កាត់ស្វាយតឿបានថ្លែងថា
គ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់បញ្ហារ របស់បងប្អូនប្រជាពលរដ្ឋ គឺយើងខ្ញុំនៅគៀក កឹតជានិច្ចដើម្បីដោះស្រាយជូនបងប្អូនដោយភាពទទួលខុសត្រូវខ្ពស់បំផុត នេះជាគោលជំហ៊រ គោលការណ៍ គោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា។

ការថ្លែងបែបនេះធ្វើឡើង
របស់លោកសរ សុដានី និងលោក ហុង ឡុង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានសង្កាត់ស្វាយតឿ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ស្វាយតឿ នាព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២២ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយតឿដោយមានការចូលរួមពីលោកប្រធានគណបក្សសង្កាត់ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសាខាបក្សភូមិ-សង្កាត់ជាច្រើនរូបផងដែរ។

លោកសរសុដានី
ប្រធានក្រុមការងារថ្នាក់ក្រុងស្វាយរៀង ចុះជួយសង្កាត់ស្វាយតឿ បានបន្តថា
យុវជនជំនាន់ក្រោយសូមពិនិត្យពិចារណាឱ្យបានច្បាស់លាស់រាល់ព័ត៌មាន បំភ្លៃរបស់ជនអគតិមួយចំនួនដែលមានចេតនា ចង់បំផ្លិចបំផ្លាញគោលនយោបាយគណបក្សប្រជាជន ពិសេសសមិទ្ធផលស្នាដៃរបស់គណបក្សប្រជាជន។

លោកសរសុដានី ក៏បានលើកទឹកចិត្តជំរុញអោយយុវជនជាអ្នកគាំទ្រគោលនយោបាយដ៏ត្រឹមត្រូវរបស់មន្ត្រីគណបក្សប្រជាជនសូមអោយមានការជឿជាក់លើ ភាពដឹកនាំឈ្លាសវៃនិងសូមអោយយុវជនទាំងអស់ ហ៊ានបញ្ចេញមតិការពារភាព ត្រឹមត្រូវរបស់គណបក្សប្រជាជន សូមកុំអោយចាញ់បោក លួងលោម បោកបញ្ឆោតរបស់អ្នកនយោបាយ មួយចំនួននិង
សូមអោយយុវជន ជំនាន់ក្រោយដែលជា សសរ ទ្រូងរបស់គណបក្សយើងបន្តផ្សព្វផ្សាយពីគោលនយោបាយជាក់លាក់ អំពីសមិទ្ធិផល ទាំងឡាយរបស់ថ្នាក់ដឹកនាំ ដែលប្រឹងប្រែងខំកសាងឡើងរហូតដល់សព្វថ្ងៃនេះ ពិសេសសូមបន្តអនុវត្តវិធានការ របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួននិងបន្ត
ក្នុងការផ្សព្វផ្សាយ និងការជម្រុញការ ចាក់វ៉ាក់សាំង ដល់កុមារនៅតាម ទីតាំងដែលបានកំណត់ ពីអាយុ៣-៥ឆ្នាំ និងការចាក់ដូសចម្រុញសម្រាប់កុមារដែល មានអាយុចាប់ពី ៦-១២ឆ្នាំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់នូវការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print