សត្វប្រើសមួយក្បាលត្រូវបានជួយសង្គ្រោះពីអន្ទាក់

ចែករំលែក៖

ភ្នំពេញ : សត្វប្រើសមួយក្បាលត្រូវបានជួយសង្គ្រោះពីអន្ទាក់។ នេះជាការ ថ្លែងរបស់លោក នេត្រភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក នេត្រភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, បន្ទាប់ពីទទួលដំណឹងពីសមាជិកសហគមន៍ព្រៃសង្ឃរុក្ខវ័នដែលបានរាយការណ៍មកថា មានសត្វប្រើសជាប់អន្ទាក់ហើយឆ្កែខាំទៀត មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំអណ្ដូង សហការជាមួយស្នាក់ការភ្នំរូងដែក បានចុះទៅដល់ចំណុចទីតាំងជាក់ស្តែងបានឃើញសត្វប្រើសញីមួយក្បាល ជាប់អន្ទាក់បាក់ជើងមុខផ្នែកខាងស្តាំ មានស្នាមឆ្កែខាំភ្លៅខាងក្រោយ នៅចំណុចខាងជើងកោះខ្លុង។ មន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍ បានយកសត្វប្រើសនោះ ទៅព្យាបាលរបួសជើងនៅស្នាក់ការកណ្ដាលរបស់សហមគន៍សង្ឃរុក្ខាវ័ន ស្ថិតនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា, មន្ទីរបរិស្ថានខេត្តកំពតបានអោយដឹងដែរថា, មន្ត្រីឧទ្យានុរក្សតំបន់ការពារទេសភាពអន្លង់ព្រីងសហការជាមួយមន្ត្រីជីវៈចម្រុះ របស់អង្គការ BirdlLife ចុះល្បាតនិងអង្កេតសត្វស្លាបព្រៃ ឃើញមានក្រៀលចំនួន៩៧ក្បាល និងសត្វជំទង់ចំនួន១១ក្បាលមករកស៊ីចំណី។ ចំណែកមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការផ្សេងៗ ចុះល្បាតធម្មតា ពុំជួបនឹងបទល្មើសអ្វីនោះទេ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print