ចិនចោទអាមេរិកថា ឌឺដងដាក់ខ្លួន ដោយបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រកោះតៃវ៉ាន់

ចែករំលែក៖

ចិនបានចាត់ទុកថា ការណ៍ដែលអាមេរិកបញ្ជូននាវាផ្ទុកឧទ្ធម្ភាគចក្រឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ គឺជាសកម្មភាពឌឺដងដាក់ចិន។ ជាមួយគ្នានេះដែរចិនក៏បានបញ្ជូនកម្លាំងតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាពរបស់អាមេរិក។ ចិនបានលើកឡើងថា អាមេរិកបានបញ្ជូននាវាចម្បាំងបំពាក់ឧទ្ធម្ភាគចក្រ USS Ralph Johnson ឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់ ក្នុងពេលដែលស្ថានភាពកំពុងតែតានតឹងរវាងរុស្ស៊ីនឹងអ៊ុយក្រែន ។ លោក Nicholas Lingo អ្នកនាំពាក្យកម្លាំងទាហានអាមេរិក បានឱ្យដឹងថា ការណ៍ដែលអាមេរិកបញ្ជូននាវាឆ្លងកាត់ដែនសមុទ្រកោះតៃវ៉ាន់គឺជាការអនុវត្តតាមការសន្យារបស់អាមេរិកនៅតំបន់សមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក ពីសេរីភាពចរាចរណ៍ ។ ទាហានអាមេរិកនឹងធ្វើសកម្មភាពនៅតាមដែនសមុទ្រតាមច្បាប់អន្តរជាតិ។ នៅពេលនេះចិនបានបញ្ជូននាវាចម្បាំងតាមដានសកម្មភាព របស់នាវាអាមេរិក ។ លោក Shi Yi បានលើកឡើងថា សកម្មយោធារបស់អាមេរិក គឺដើម្បីជួយការពារកោះតៃវ៉ាន់ ពង្រឹងកម្លាំង បំពានដល់សន្តិសុខស្ថិរភាពនៅក្នុងតំបន់។ ជាមួយគ្នានេះដែរ កម្លាំងទាហានការពារដែនសមុទ្រកោះតៃវ៉ាន់បានបញ្ជាក់ថា នាវាអាមេរិកបានឆ្លងកាត់តំបន់សមុទ្រកោះតៃវ៉ាន់ទៅទិសខាងជើង ហើយមិនមានអ្វីខុសប្រក្រតីនោះឡើយ៕ ដោយធីរីណា

...

រូបថត៖WIKIMEDIA COMMONS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print