រុស្ស៊ីបញ្ចេញកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ ក្នុងពេលកំពុងតែតានតឹង ជាមួយលោកខាងលិច

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយ រូបភាពពីកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ បង្ហាញវត្តមាននៅទីក្រុងមូស្គូ ឆ្ពោះទៅកាន់គោលដៅ។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល សង្គ្រាមវាយប្រហារអ៊ុយក្រែនកំពុងតែតានតឹងខ្លាំងឡើង។
នៅលើបណ្តាញសង្គមក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៦ខែកុម្ភៈ គេបានបង្ហាញរូបភាពជាច្រើនស្តីពីមីស៊ីល ICBM RS-24 “Yars” បំពាក់ក្បាលគ្រាប់បរមាណូបើកលឿនតាមផ្លូវនៅជាយក្រុងមូស្គូ ។ មនុស្សមួយចំនួនបានលើកឡើងថា សកម្មភាពខាងលើគឺជាប់ពាក់ព័ន្ធជាមួយស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ។
មីស៊ីល ខាងលើរបស់រុស្ស៊ីអាចបំពាក់ក្បាលគ្រាប់បរមាណូបានដល់ទៅ៣-៦គ្រាប់ វាយប្រហារដោយឯករាជ្យ មានកម្លាំងបំផ្លាញចាប់ពី ១៥០ ដល់៥០០ គីឡូតុង អាចកម្ទេចគោលដៅនៅចម្ងាយ ១១.០០០ គីឡូម៉ែត្រគឺដល់ទឹកដីអាមេរិក។
ក្នុងពេលនេះដែរប្រមុខប្រតិភូរុស្ស៊ីដឹកនាំកិច្ចចរចាជាមួយអ៊ុយក្រែន បាននិយាយនៅថ្ងៃទី២៧ខែកុម្ភៈថា ភាគីទីក្រុងម៉ូស្គូ នឹងរងចាំចម្លើយពីទីក្រុងកៀវ រហូតដល់ម៉ោង ១២៖០០នាទីយប់នេះ (ម៉ោងនៅបេឡារុស) ជុំវិញកិច្ចចរចាក្នុងទីក្រុងហ្គូមែល (Gomel) គឺចរចារឬអត់?
ប្រតិភូរុស្ស៊ីមួយក្រុម បានធ្វើដំណើរទៅដល់ប្រទេសបេឡារុសហើយ នៅថ្ងៃអាទិត្យនេះ ដើម្បីបើកកិច្ចចរចាជាមួយអ៊ុយក្រែន នៅចំពោះមុខ សង្រ្គាមកាន់តែក្ដៅគគុក។ វាអាចនឹងក្លាយជាកិច្ចចរចាលើកដំបូងរវាងរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីទីក្រុងម៉ូស្គូបើកប្រតិបត្តិការយោធា កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
ប៉ុន្តែ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានបដិសេធការរៀបចំកិច្ចចរចានៅក្នុងទីក្រុងហ្គូមែល ដោយចោទថាបេឡារុស កំពុងចូលដៃចូលជើងជាមួយរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លោកបន្ថែមថាអ៊ុយក្រែន នៅតែបើកចំហទ្វារចរចាជាមួយរុស្ស៊ី និងចង់បានសន្តិភាព តែស្នើឱ្យរៀបចំកិច្ចចរចានៅប្រទេស ឬទីតាំងផ្សេងក្រៅពីបេឡារុស៕

ដោយ៖ធីរីណា


ក្បួន​កាំជ្រួច​នុយក្លេអ៊ែរ​រុស្ស៊ី​បាន​លេច​មុខ​នៅ​ជិត​ក្រុង​ម៉ូស្គូ។ រូបថត៖ Izvestia

...

រហូត​មក​ទល់​ពេល​នេះ រុស្ស៊ី និង​អ៊ុយក្រែន​មិន​បាន​រក​ឃើញ​សំឡេង​រួម​ដើម្បី​អង្គុយ​នៅ​តុ​ចរចា​ទេ។  រូបភាព៖ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print