ភ្នំពេញ ៖ បុរសមួយក្រុមដែលត្រឹមជាអ្នកស្គាល់គ្នាតាមរយះរត់កង់បីនិងម៉ូតូឌុបនៅកន្លែងតែមួយបានអង្គុយផឹកស៊ីលុះនៅពេលស្រវឹងស្រឿងៗស្រាប់តែ មានបុរសម្នាក់ត្រូវប្រពន្ធដែលមានកូនខ្ចីទូរស័ព្ទហៅឲ្យត្រឡប់ទៅផ្ទះវិញ ពេលនោះក៏មានបុរសម្នាក់តឿនឱ្យទៅផ្ទះ២ទៅ៣ដង ធ្វើឱ្យបុរសម្នាក់នោះខឹងក៏កើតជាហិ.ង្សាវា.យបាក់ម្រាមដៃម្ខាង ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោងប្រមាណ១១និង៤០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលត្រូវគេវា.យនេះឈ្មោះ សុខ ពិសិដ្ឋ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនដែលបង្កហិ.ង្សាមិនត្រូវបានស្គាល់ឈ្មោះទេ ជាជាងជួសជុលម៉ូតូកង់បី ស្នាក់នៅម្តុំផ្សារព្រៃទា ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងជនបង្កព្រមទាំងមិត្តភក្តិផ្សេងទៀតមានគ្នា៤នាក់ បាននាំគ្នាផឹកស៊ីនៅចិញ្ចើមផ្លូវ ទល់មុខព្រលានយន្តហោះនិងរង់ចាំម៉ូយផង ។ ខណៈកំពុងផឹកស៊ីនោះ ឃើញបុរសអ្នករត់ម៉ូតូកង់បីម្នាក់ស្រវឹងខ្លាំងពេក ហើយប្រពន្ធកូនខ្ចីទូរស័ព្ទហៅជាច្រើនដងទៀត គាត់ក៏តឿនជាច្រើនដងឱ្យទៅផ្ទះទៅ ព្រោះប្រពន្ធទូរស័ព្ទមកច្រើនដងហើយ ។ជនរងគ្រោះរៀបរាប់ទៀតថា ផ្ទុយទៅវិញ បែរជាបុរសនោះនិយាយតបមកវិញថា ខ្ញុំអត់មានលុយទិញស្រាមែន បានបងឯងដេញខ្ញុំ ? ជាមួយនេះ ប្អូនធម៌របស់បុរសរត់ម៉ូតូកង់បីរូបនេះ ដែលកំពុងផឹកស៊ីជាមួយគ្នា ក៏និយាយមកកាន់គាត់ដែរថា ម៉េចបានបងឯងនិយាយដាក់បងខ្ញុំអ៊ីចឹង ។ នៅពេលនោះដែរ ស្រាប់តែមិត្តភក្តិរបស់បុរសអ្នករត់ម៉ូតូកង់បីម្នាក់នោះ បានយកកៅអីដែលកំពុងអង្គុយមកវាយរូបគាត់ ហើយគាត់យកដៃរងក៏បណ្តាលឲ្យបាក់មេដៃ។មិនត្រឹមតែប៉ុណ្ណោះ ជននោះបានយកទូរស័ព្ទរបស់គាត់១គ្រឿងបោកចោល និងបានកាច់មែកឈើដេញវា.យគាត់រត់ពេញផ្លូវ បន្ទាប់មកក៏រត់គេចខ្លួនបាត់ទៅ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងទៀតថា បុរសអ្នករត់ម៉ូតូកង់បីម្នាក់ដែលជាមិត្តភក្តិជនបង្កហិ.ង្សា ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំភ្លាមៗ តែដោយមិនបានប្រើអំពើហិ.ង្សាទៅលើជនរងគ្រោះ សមត្ថកិច្ចក៏បានឱ្យត្រឡប់ទៅផ្ទះវិញទៅ ។ ចំណែកជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចជួយតាមឃាត់ខ្លួនជនបង្កខាងលើនាំយកមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖សុខាសែនជ័យ