អភិបាលក្រុង Kherson ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បានប្រកាសថា កម្លាំងទាហានរុស្ស៊ី បានវាយប្រហារនិងគ្រប់គ្រងទីក្រុងនេះ ។ ជាមួយគ្នានេះដែរ ក៏បានអំពាវនាវដល់ពលរដ្ឋមិនត្រូវចាកចេញពីផ្ទះឡើយ ក្នុងពេលកំពុងតែអនុវត្តច្បាប់អាសន្ន ។
សារព័ត៌មាន AFP បានផ្សាយថា កម្លាំងទាហានរុស្ស៊ីនៅថ្ងៃទី ១ខែមីនា បានវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុង Kherson ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន នៅជិតតំបន់គ្រីមៀ។ នៅពេលនេះកម្លាំងទាហានរុស្ស៊ីបង្កើតទីតាំងត្រួតពិនិត្យនៅជាយក្រុង ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញបានប្រកាសថា មានពលរដ្ឋ ៣៥០ពាន់នាក់ភៀសខ្លួនពីប្រទេស អ៊ុយក្រែន ក្រោយពេលកម្លាំងទាហានរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី ២៤ខែកុម្ភៈ៕
ដោយ៖សាធី
ទាហានរុស្ស៊ីធ្វើដំណើរឆ្ពោះទៅអ៊ុយក្រែនតាមផ្លូវក្បែរតំបន់ Armiansk តំបន់ Crimea កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ EPA-EFE/ttxvn)