តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់សហគមន៍ លោក Josep Borrell នៅថ្ងៃទី ២៨ខែកុម្ភៈបានប្រកាសថា រាល់ប្រទេសដែលចង់ចូលជាសមាជិកគឺត្រូវតែចំណាយពេលជាច្រើនឆ្នាំ។ ក្នុងពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសម្រេចដាក់លិខិតសុំចូលជាសមាជិកសហគមន៍អឺរ៉ុប ហើយស្នើដល់អឺរ៉ុបផ្តល់តួនាទីពេញលេញជាប្រទេសសមាជិក ក្នុងករណីពិសេស ក្រោយពេលសង្គ្រាមវាយប្រហារពីរុស្ស៊ីកាន់តែខ្លាំងឡើង ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រធានាធិបតីមកពី៨ប្រទេសនៅក្នុងតំបន់អឺរ៉ុបបានស្នើដល់សហគមន៍អឺរ៉ុបផ្តល់សិទ្ធិជាសមាជិកដល់ប្រទេសអ៊ុយក្រែន។ ប្រទេសដែលបានស្នើនោះរួមមាន Bulgaria, ឆែក, Estonia, Latvia, Litva, ប៉ូឡូញ, Slovakia និង Slovenia។ ជាយូរណាស់មកហើយរដ្ឋាភិបាលទីក្រុងកៀវបានស្វែងរកឱកាសចូលជាសមាជិកសហគមន៍អឺរ៉ុប។ មុនពេលចូលជាមួយអឺរ៉ុប គឺអ៊ុយក្រែនចាំបាច់ត្រូវតែកែទម្រង់ និងបញ្ចប់អំពើពុករលួយ៕ ដោយធីរីណា
រូបថត៖TTXVN-VNA.