កម្លាំងទាហានរុស្ស៊ី បានវាយប្រហារចូលទីក្រុង kherson ប្រទេសអ៊ុយក្រែន

ចែករំលែក៖

អភិបាលក្រុង Kherson ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បានប្រកាសថា កម្លាំងទាហានរុស្ស៊ី បានវាយប្រហារនិងគ្រប់គ្រងទីក្រុងនេះ ។ ជាមួយគ្នានេះដែរ ក៏បានអំពាវនាវដល់ពលរដ្ឋមិនត្រូវចាកចេញពីផ្ទះឡើយ ក្នុងពេលកំពុងតែអនុវត្តច្បាប់អាសន្ន ។

សារព័ត៌មាន AFP បានផ្សាយថា កម្លាំងទាហានរុស្ស៊ីនៅថ្ងៃទី ១ខែមីនា បានវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុង Kherson ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន នៅជិតតំបន់គ្រីមៀ។ នៅពេលនេះកម្លាំងទាហានរុស្ស៊ីបង្កើតទីតាំងត្រួតពិនិត្យនៅជាយក្រុង ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញបានប្រកាសថា មានពលរដ្ឋ ៣៥០ពាន់នាក់ភៀសខ្លួនពីប្រទេស អ៊ុយក្រែន ក្រោយពេលកម្លាំងទាហានរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី ២៤ខែកុម្ភៈ៕

ដោយ៖សាធី

...


ទាហាន​រុស្ស៊ី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​អ៊ុយក្រែន​តាម​ផ្លូវ​ក្បែរ​តំបន់ Armiansk តំបន់ Crimea កាល​ពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (រូបថត៖ EPA-EFE/ttxvn)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print