អាជ្ញាធរខណ្ឌសែនសុខនៅតែបន្តចុះពង្រឹងអនុវត្តទប់ស្កាត់ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩នៅតាមបណ្តាទីតាំងអាជីវកម្មពេលរាត្រីក្នុងភូមិសាស្រ្តខណ្ឌរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ និងណែនាំពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី០២ ខែមីនា​​ ឆ្នាំ២០២២ ក្រុម​ការងារ​រដ្ឋ​បាល​ខណ្ឌសែនសុខ​ បានបន្តចុះត្រួតពិនិត្យ​ និងធ្វើកំណត់ហេតុណែនាំបន្ថែមដល់បណ្ដាទីតាំងអាជីវកម្មសេវាកម្សាន្ត KTV ក្លិប​ ភោជនីយដ្ឋាន ស្ថិតក្នុងភូមិសាស្រ្តខណ្ឌសែនសុខដើម្បីអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងនោះរួមមានការ​ដាក់​ម៉ាស៊ីន​វាស់កម្តៅ​ ដាក់​អាល់កុល​ និង​ចាត់​តាំង​​បុគ្គលិក​​ដេីម្បី​ត្រួតពិនិត្យ​​កាតវ៉ាក់សាំង​ពេល​ភ្ញៀវ​ចេញ​-ចូល​ក្នុង​ទី​តាំង​របស់​ខ្លួន​ ជាពិសេស​វិធានការ​ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print