ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ និងណែនាំពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ បានបន្តចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុណែនាំបន្ថែមដល់បណ្ដាទីតាំងអាជីវកម្មសេវាកម្សាន្ត KTV ក្លិប ភោជនីយដ្ឋាន ស្ថិតក្នុងភូមិសាស្រ្តខណ្ឌសែនសុខដើម្បីអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងនោះរួមមានការដាក់ម៉ាស៊ីនវាស់កម្តៅ ដាក់អាល់កុល និងចាត់តាំងបុគ្គលិកដេីម្បីត្រួតពិនិត្យកាតវ៉ាក់សាំងពេលភ្ញៀវចេញ-ចូលក្នុងទីតាំងរបស់ខ្លួន ជាពិសេសវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕
...
ដោយ៖ ចន្ទ លីហ្សា