គីម ជុងអ៊ុន ជាមេដឹកនាំដែលមានភាពក្លាហានប្រឆាំងអាមេរិកដោយបើកជំហរ

ចែករំលែក៖

ក្រោយ​ការ​ប្រកាស​សាកល្បង​គ្រាប់​បែក​បរមាណូ​ប្រកបដោយ​ជោគជ័យ​បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​ពិភពលោក​ទាំងមូល​ ហើយ​បាន​ជំរុញ​ឱ្យ​លោក ​គី​ម​ ជុង​អ៊ុ​ន​ បញ្ចប់​ជា​បន្ទាន់​នូវ​កម្មវិធី​បរមា​ណូ​របស់​ខ្លួន​ ។ ​ប៉ុន្ដែ​បេក្ខភាព​ប្រ​ធានា​ធិ​បតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ស្ងើចសរសើរ​លោក ​គី​ម​ ជុង​អ៊ុ​ន ​ថា​ ជា​បុគ្គល​មាន​សមត្ថភាព​។​ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​កសរ​សើ​ពី​ចិត្ដ​ក្លាហាន​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​ ។​

​នៅ​ក្នុង​សន្និសីទ​ការ​សែត​បេក្ខភាព​ប្រធានាធិបតី​អា​មេ​រិ​កមក​ពី​គណបក្ស​សាធារណរដ្ឋ​លោក ​ដូ​ ណា​ល់​ត្រាំ​ បាន​បញ្ជាក់​ថា​ លោក​គោរព​ដល់​ការ​សម្រេចចិត្ដ​មិន​មានការ​ស្ទាក់ស្ទើរ​ក្នុង​នាម​ជា​មេដឹកនាំ​មួយ​រូប​សម្រាប់​ទប់ទល់​នឹង​សត្រូវ​របស់​ខ្លួន​ ។​ លោក ​គី​ម​ ជុង​អ៊ុ​ន​ ពិតជា​មេដឹកនាំ​ដ៏​ពិតប្រាកដ​។​

​លោក ​ដូ​ ណា​ល់​ត្រាំ​ បញ្ជាក់​ទៀត​ថា​ កម្លាំង​របស់​លោក ​គី​ម​ ជុង​អ៊ុ​ន ​ពេល​ដែល​សម្រេច​អ្វីមួយ​គឺជា​រឿង​ដ៏​លំបាក​ដោយសារ​តែ​លោក​នៅ​ក្មេង​ដូច​ជា​ការ​សម្លាប់​មេទ័ព​ជាន់ខ្ពស់​ក្នុង​នោះ​មាន​ទាំង​ឪពុកមា​របស់​លោក​ផង​ដែរ​ ។​

​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​មាន​ទំនុកចិត្ដ​លើ​មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន ​មាន​មនុស្ស​វ័យក្មេង​ប៉ុន្មាន​នាក់​ដែល​ឡើង​កាន់​អំណាច​ដឹកនាំ​ប្រទេស​មួយ​ពេល​មាន​អាយុ​ទើប​តែ​២៥​ឆ្នាំ ​ហើយ​ត្រូវ​ប្រឈម​មុខ​ជាមួយនឹង​មេទ័ព​ដែល​មាន​អំណាច​ជា​ច្រើន​រូប​។​ ប្រសិនបើ​លោក​ គី​ម​ ជុង​អ៊ុ​ន​ គ្មាន​ភាព​រឹង​មាំ​នោះ​លោក​ប្រាកដជា​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មន្ដ្រីជាន់ខ្ពស់​នៅ​កូរ៉េ​ខាង​ជើង​ជា​មិន​ខាន​ដែល​មាន​បទ​ពិសោធ​ដឹកនាំ​នយោបាយ​ជា​ច្រើន​ទស​វត្ស​។​ ពិត​ជា​កម្រ​មាន​មេដឹកនាំ​វ័យក្មេង​ណា​ធ្វើ​បាន​ដូច​លោក ​គី​ម​ ជុង​អ៊ុ​ន ​នោះ​ឡើយ​។​

​សកម្មភាព​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​គឺ​ចង់​បង្ហាញ​ឱ្យ​សត្រូវ​បានដឹង​ច្បាស់​ថា​ ខ្លួន​ពិតជា​មាន​គ្រាប់បែកបរមាណូ​សម្រាប់​ការពារ​ខ្លួន​។​ លោក​ ដូ​ ណា​ល់​ត្រាំ​ បញ្ជាក់​ថា ​អា​មេ​រិ​ក​មិន​អាច​លេង​សើច​ជាមួយ​កូរ៉េ​ខាងជើង​បាន​ឡើយ​ប្រទេស​នេះ​ពិតជា​មាន​មី​ស៊ី​ល​ឆ្លង​ទ្វីប​និង​គ្រាប់បែកបរមាណូ​ប្រាកដ​មែន ​។​

​កាលពី​ខែសីហា​ ឆ្នាំ​២០១៥​ លោក​ ដូ​ ណា​ល់​ត្រាំ​ ធ្លាប់​បាន​ហៅ​ លោក ​គី​ម​ ជុង​អ៊ុ​ន​ ថា​ ជា​វិ​រៈ​ជន​ក្រោយ​ពេល​ដែល​លោក​គី​ម​ ជុង​អ៊ុ​ន​ និង​កូរ៉េ​ខាងត្បូង​បន្ដ​រក្សា​សន្ដិសុខ​នៅ​តាម​ខ្សែបន្ទាត់​ព្រំ​ដែន​បន្ដ​ទៀត​ ៕

b3d2eab3261e089cc4580896ae6cea3f54214cf6

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print