កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទួលគោកចាត់វិធានក្ដៅចំពោះបញ្ហាសណ្ដាប់ធ្នាប់ជុំវិញផ្សារនាគមាស

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទួលគោកបានចាត់វិធានក្ដៅចំពោះបញ្ហាសណ្ដាប់ធ្នាប់ជុំវិញផ្សារនាគមាស ក្រោយពីមានសំណូមរបស់ប្រជាពលរដ្ឋពីបញ្ហាសណ្ដាប់ធ្នាប់នៅជុំវិញផ្សារនាគមាស លំបាកធ្វើដំណើរទៅមក និងចេញចូលផ្ទះ ដោយប្រជាពលរដ្ឋបាន ខមមិន(Comment)ចូលហ្វេសប៊ុកផេករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រៀបរាប់ពីទុក្ខលំបាកនៃការធ្វើដំណើរចូលផ្ទះរបស់ខ្លួនឯង ដោយសារតែឡានដឹកបន្លែចតលក់ ហើយបានបិទផ្លូវសាធារណៈទាំងស្រុងតែម្ដង ដូច្នេះសុំឱ្យអាជ្ញាធរខណ្ឌជួយសម្របសម្រួលផង។

ដោយសារតែមានសំណូមពរបែបនេះហើយទើបនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះចាត់វិធានក្ដៅ រៀបចំសណ្ដាប់ធ្នាប់ទ្រង់ទ្រាយធំនៅជុំវិញបរិវេណផ្សារនាគមាស ជាពិសេសផ្លូវលេខ២៣១ ផ្លូវលេខ២៣៤ មូលដ្ឋានសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដើម្បីរំដោះផ្លូវជូនពលរដ្ឋងាយស្រួលធ្វើដំណើរទៅមកបាន ។ បន្ថែមទៀតនោះក្នុងប្រតតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់រថយន្តដឹកបន្លែដែលចតខុសកន្លែងចំនួន២គ្រឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យា។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ មានFacebook មួយឈ្មោះ «Songlim Lim» បាន Comment ចូលហ្វេសប៊ុកផេករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានខ្លឹមសារទាំងស្រុង ថា៖ ជម្រាបសួរសម្តេចពុក ! ប្រជាពលរដ្ឋរស់នៅទល់មុខផ្សារនាគមាសមានការលំបាកខ្លាំងណាស់ ព្រោះខាងផ្សារឱ្យឡានបន្លែឈប់លក់លើផ្លូវ ធ្វើតូបលើផ្លូវបិទផ្លូវសាធារណៈលេខ២៣៤ទាំងស្រុងតែម្តង ។ សម្រាប់ខ្ញុំជាប្រជាពលរដ្ឋចូលផ្ទះម្តងៗគឺកន្លះម៉ោងទៅមួយម៉ោងទើបចូលរួច គឺសូម្បីតែដើរចូលផ្ទះសឹងតែមិនរួចកុំថាឡើយជិះម៉ូតូចូល ។ សូមសម្តេចពុកជួយកូនចៅឱ្យខាងខណ្ឌទួលគោក គឺ លោកពូអភិបាលមានវិធានការផង គឺលក់បំពានបិទផ្លូវសាធារណៈទាំងស្រុង ចេញចូលផ្ទះសឹងតែមិនរួច។ អរគុណសម្តេចពុក ជូនពរសម្តេចពុកជួបតែសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print