មនុស្សពីរនាក់បានស្លាប់ភ្លាមៗខណៈជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈដែលរថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៨និង៣៩ នៅចំណុច
ភូមិស្លា ឃុំវល្លិ.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AA-3048 អ្នកបើកបរឈ្មោះ រិន រាជ ភេទប្រុស អាយុ ២៤ឆ្នាំ(ស្លាប់) រស់នៅភូមិគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ឌុបមនុស្សម្នាក់ឈ្មោះ រឿន ឆៃ ភេទប្រុស អាយុ ២៦ឆ្នាំ(ស្លាប់) រស់នៅភូមិភូមិចេក ឃុំដូង ស្រុកបាទី ខេត្តតាកែវ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកមកក្នុងទិសដៅបញ្ច្រាសគ្នាហើយមកបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឱ្យអ្នកទាំងពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយបង្កគ្រោះថ្នាក់រួចរថយន្តបង្កបានបើករត់បាត់។

ក្រោយកើតហេតុមន្ត្រីជំនាញផ្នែកចរាចរណ៍បានប្រគល់សពជនរងគ្រោះទាំងពីរនាក់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវល្លិ.ស។ ចំពោះរថយន្តបង្កហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ
និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print