ក្របខ័ណ្ឌប្រណាំងរថយន្តកំពូលរបស់ពិភពលោក Formula 1 បានបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយនឹងការប្រកួតពានរង្វាន់ Russian Grand Prix។ដៃពាណិជ្ជកម្មរបស់កីឡាដែលគ្រប់គ្រងការប្រកួតបានសម្រេចចិត្តថា ការប្រណាំងនៅក្នុងប្រទេសរុស្ស៊ីគឺមិនអាចទៅរួចទេ បន្ទាប់ពីមានការឈ្លានពានលើប្រទេសអ៊ុយក្រែន។
ការប្រណាំងនៅទីក្រុង Sochi ដែលគ្រោងធ្វើនៅខែកញ្ញាឆ្នាំនេះត្រូវបានលុបចោលហើយ។ ឥឡូវនេះនឹងលែងមានការប្រណាំងនៅទីក្រុង St Petersburg ដែលនឹងត្រូវផ្លាស់ទៅនៅឆ្នាំ២០២៣។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាគន្លឹះក្នុងការបង្កើតព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៤។លោក ពូទីន ដែលនៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការប្រណាំងនោះ មានបំណងឲ្យមានការប្រកួតនៅទីក្រុង Sochi ហើយនឹងទីក្រុង St Petersburg ជាទីក្រុងកំណើតរបស់គាត់។ការសម្រេចចិត្តខាងលើនេះមានន័យថា Formula 1នឹងមិនប្រណាំងនៅក្នុងប្រទេសរុស្ស៊ីសម្រាប់អនាគតដ៏ខ្លីខាងមុខនោះទេ ដែលយ៉ាងហោចណាស់ដរាបណាពូទីននៅតែកាន់អំណាច។នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “Formula 1 អាចបញ្ជាក់បានថា ខ្លួនបានបញ្ចប់កិច្ចសន្យាជាមួយនឹងអ្នកផ្សព្វផ្សាយ Russian Grand Prix មានន័យថា ប្រទេសរុស្ស៊ីនឹងមិនមានការប្រណាំងនៅពេលអនាគតទេ។Formula 1 បានពិភាក្សាអំពីសកម្មភាពដែលត្រូវចាត់វិធានការបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ចាប់តាំងពីវាបានសម្រេចចិត្តលុបចោលការប្រណាំងនៅឆ្នាំនេះកាលពីសប្តាហ៍មុន មួយថ្ងៃបន្ទាប់ពីការលុកលុយ។ ករណីនេះត្រូវបានគេសន្និដ្ឋានថាការប្រណាំងនៅក្នុងប្រទេសរុស្ស៊ីគឺមិនអាចទ្រាំទ្របានបន្ទាប់ពីមានសង្គ្រាមកើតឡើងនៅលើទឹកដីអ៊ុយក្រែន។ការប្រណាំងគឺជាការរកចំណូលបានច្រើនបំផុតនៅលើកាលបរិច្ឆេទនៃការប្រកួតកម្មវិធី Formula 1 ហើយមានកិច្ចសន្យារយៈពេលវែង។សកម្មភាពដោយដៃពាណិជ្ជកម្មរបស់ Formula 1គឺផ្ទុយស្រឡះទៅនឹងការសម្រេចចិត្តដោយគ្រប់គ្រងស្ថាប័ន FIA ក្នុងសប្តាហ៍នេះ ដើម្បីអនុញ្ញាតឱ្យដៃគូប្រកួតប្រជែងរបស់រុស្ស៊ីចូលរួមក្នុងព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូពិភពលោក។នេះគឺជាការសម្រេចចិត្តជាសាធារណៈដ៏កម្ររវាង Formula 1និង FIA និងការបង្ហាញពីការខកចិត្តរបស់ Formula 1 ចំពោះជំហររបស់ FIA លើប្រទេសរុស្ស៊ី។ FIA បានប្រឈមមុខនឹងការរិះគន់ពីការសម្រេចចិត្តដោយក្រុមប្រឹក្សាកីឡាម៉ូតូពិភពលោករបស់ខ្លួនកាលពីថ្ងៃពុធ។ នៅថ្ងៃបន្ទាប់ស្ថាប័នគ្រប់គ្រងកីឡាម៉ូតូរបស់ចក្រភពអង់គ្លេសបានហាមឃាត់អ្នកកាន់អាជ្ញាប័ណ្ណរុស្ស៊ីទាំងអស់មិនឱ្យប្រកួតប្រជែងនៅចក្រភពអង់គ្លេសទេ។FIA បានបង្ហាញពីភាពត្រឹមត្រូវនៃការសម្រេចចិត្តរបស់ខ្លួនដោយនិយាយថា វាស្របតាមគោលនយោបាយរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ។ ប៉ុន្តែ IOC ដែល FIA ជាប់ពាក់ព័ន្ធ បានផ្តល់អនុសាសន៍ថា “អ្នករៀបចំព្រឹត្តិការណ៍មិនអញ្ជើញ ឬអនុញ្ញាតឱ្យមានការចូលរួមពីអត្តពលិក និងមន្ត្រីបេឡារុស្សក្នុងការប្រកួតអន្តរជាតិ”។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានផ្លាស់ប្តូរការសម្រេចចិត្តពីមុន និងហាមឃាត់អត្តពលិកមកពីប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាប្រទេសបេឡារុស ពីការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២២នៅទីក្រុងប៉េកាំង ដោយប្រកាសថា “ស្ថានភាពបច្ចុប្បន្ន និង ទង្វើរបស់ប្រទេសរុស្ស៊ីបានក្លាយទៅជាការសម្រេចចិត្តមួយដែលមិនអាចទទួលយកបាន” ៕ (រូបភាព ៖ BBC Sport)