លោកស្នងការរងនគរបាលខេត្តនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ជួបសំណេះសំណាលសួរសុខទុក្ខប្រជាការពារភូមិ៣៥នាក់ក្នុងសង្កាត់ស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៤ខែមីនា​ ឆ្នាំ២០២២ លោកឧត្តមសេនីយ៏ត្រីកែវ សុថា  ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាការពារភូមិ៣៥នាក់ក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
នៅស្នាក់ការសង្កាត់ស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត លោកអធិការរងនគរបាលក្រុង លោកចៅសង្កាត់ លោកស្រីចៅសង្កាត់រង មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងបងប្អូនប្រជាការពារភូមិ៣៥នាក់ផងដែរ។

លោកឧត្តមសេនីយ៏ត្រី កែវ សុថា  ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងបានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៏ទោ កឹងឃន ស្នងការនគរបាលខេត្តដល់បងប្អូនប្រជាការពារភូមិទាំង៣៥នាក់។

លោកកែវ សុថា បានសម្តែងនូវការកោតសរសើរដល់ប្រជាការពារភូមិដែលជាកម្លាំងស្ម័គ្រចិត្តបានសហការជាមួយ
ប៉ុស្តិ៍រដ្ឋបាលសង្កាត់ កម្លាំង
អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដែលជាកម្លាំងស្នូលនាពេលកន្លងមក ក្នុងការអនុវត្តសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចផងដែរ។

លោកឧត្តមសេនីយ៏ត្រីក៏បានជំរុញដល់ប្រជាការពារភូមិទាំង៣៥នាក់ក្នុងសង្កាត់ស្វាយរៀងសូមបន្តយកចិត្ត​ទុកដាក់បន្ថែមទៀតដេីម្បីសុខសុវត្ថិភាព​និងការអភិវឌ្ឍក្នុងមូលដ្ឋានយេីង​ និងចូលរួមឱ្យបានកាន់តែសកម្មលេីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ និងគ្រឿងញៀន។

បន្ទាប់មកលោកឧត្តមសេនីយ៏ត្រី កែវ សុថា  ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ក៏បានឧបត្ថម្ថសម្លៀកបំពាក់ជូនប្រជាការពារភូមិទាំង៣៥នាក់ ដោយតម្លៃសម្លៀកបំពាក់
មួយកំប្លេតម្លៃ៣៥ដុល្លារ សរុបថវិកាចំណាយទាំងអស់១.២២៥ដុល្លារ។
ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅយ៉ាងស្និទ្ធស្នាលបំផុត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print