ប្រទះឃើញមនុស្សស្លាប់អណ្ដែតទឹកស្រះនៅវត្តតាសួស ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ព្រះសង្ឃ ហើយបានរាយការណ៍ទីសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព ខណៈដែលប្រទះឃើញមនុស្សស្លាប់អណ្ដែតទឹកស្រះ
វត្តតាសួសកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ខែមីនាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិតាសួស ឃំុត្រស់ ស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះវក អាយុប្រហែល៤០ឆ្នាំ ជាមនុស្សវិកលចរិត រស់នៅក្នុងវត្តតាសួស ក្នុងភូមិតាសួស ឃំុត្រស់ ស្រុករមាសហែក។

បើតាមព្រះសង្ឃព្រះនាម  ពិន  ម៉េងហុង គង់នៅវត្តតាសួសដែលបានប្រទះឃើញមនុស្សលង់ទឹកស្លាប់អណ្ដែតនៅក្នុងស្រះទឹកបានឱ្យដឹងថា បុរសនេះ
ជាមនុស្សវិកលចរិត(ឆ្កួត)បានមករស់នៅក្នុងវត្តតាសួសតាំងពីឆ្នាំ១៩៩៩មកម៉្លេះដោយពុំស្គាល់ភូមិ ឃុំនិងសាច់ញាតិ នៅឯណាទេ។

ព្រះសង្សគង់នៅវត្តតាសួសបានមានថេរដីកាថា ជនរងគ្រោះបានបាត់កាលពីយប់ថ្ងៃទី០២ខែមីនាឆ្នាំ២០២២ ហើយព្រះសង្ឃបានស្វះស្វែងតាមរកដែរតែពុំឃើញ ទើបតែពេលនេះប្រទះឃើញស្លាប់អណ្ដែតទឹកស្រះបង្កការភ្ញាក់ផ្អើលតែម្ដង។

សពត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរសហការជាមួយប្រជាពលរដ្ឋស្រង់ឡើងលើគោកនិងពិនិត្យមើលជាបឋមពុំឃើញមានស្លាកស្នាមអ្វីទេ ហើយបានរក្សាទុកនៅវត្តដើម្បីរង់ចាំធ្វើការពិនិត្យរបស់គ្រូពេទ្យជំនាញនៅពេលព្រឹកបន្តទៀត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print