អាមេរិកប្រកាសថា បើរុស្ស៊ី ដកទាហានចេញពីអ៊ុយក្រែន នឹងលុបចោលទណ្ឌកម្មទាំងអស់

ចែករំលែក៖

តាមសារព័ត៌មាន Kommersant.ru របស់រុស្ស៊ីបានផ្សាយនៅថ្ងៃទី ៤ខែមីនាថា អាមេរិកនឹងលុបចោលរាល់ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីប្រសិនបើទីក្រុងមូស្គូបញ្ចប់សកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រកាសខាងលើ ធ្វើឡើងដោយរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោកស្រី Vicoria Nuland ។ លោកស្រីបញ្ជាក់ទៀតថា ទីក្រុងមូស្គូ នឹងពិភាក្សាទៅលើបញ្ហា ដែលរុស្ស៊ីបានលើកមកពិភាគ្សាស្តីពីសន្តិសុខរបស់ខ្លួន។ សារព័ត៌មាន TASS បានដកស្រង់សំដីលោកស្រី Nuland បញ្ជាក់ថា«រាល់ការដាក់ទណ្ឌកម្មទាំងឡាយទៅលើរុស្ស៊ីនឹងត្រូវបញ្ចប់ ប្រសិនបើរុស្ស៊ីផ្អាករាល់សកម្មភាពយោធា ហើយជួយអភិវឌ្ឍន៍ប្រទេសអ៊ុយក្រែនឡើងវិញ ក៏ដូចជាដំណើរការសន្តិភាព ទទួលស្គាល់អធិបតេយ្យភាពនៃទឹកដីអ៊ុយក្រែន។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គោលដៅដែលរុស្ស៊ីចង់បាន នោះគឺការធានាសន្តិសុខស្រប់ច្បាប់របស់រុស្ស៊ី។ ការវាយប្រហារអ៊ុយក្រែន គឺជាការព្រមានដល់អឺរ៉ុប និងអាមេរិកក្នុងនាមជាប្រទេសមហាអំណាចដូចគ្នា បើផ្ទុះសង្គ្រាមនឹងគ្នានោះ នឹងមានលទ្ធផលអាក្រក់ទាំងសង្ខាង។ ដូច្នេះហើយរុស្ស៊ីនឹងត្រូវទទួលបាននៅអ្វីដែលខ្លួនចង់បាន ពីបណ្តាប្រទេសលោកខាងលិច ពិសេសគឺអាមេរិក៕ដោយ៖សាធី

...

រូបថត៖DW.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print