បោះឆ្នោតប្រធានាធិបតិកូរ៉េខាតត្បូង ពលរដ្ឋចាប់ផ្តើមទៅបោះឆ្នោតមុនពេលកំណត់

ចែករំលែក៖

នៅថ្ងៃទី ៤ខែមីនា ពលរដ្ឋកូរ៉េខាងត្បូងចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនពេលកំណត់ ដើម្បីជ្រើសរើសបេក្ខភាពដែលឡើងកាន់តំណែងជំនួសប្រធានាធិបតី ម៉ូន ជេអ៊ីន ។ បេក្ខភាពប្រធានាធិបតី Yoon Suk Yeol នៃគណបក្ស អំណាចប្រជាជន ដែលជាគណបក្សប្រឆាំង ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ ។ ទីតាំងបោះឆ្នោតនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមឡើងនៅម៉ោង ៦ព្រឹកដល់ម៉ោង ១៨ យប់ នៅថ្ងៃទី ៤និងទី៥ខែមីនា ។ ការបោះឆ្នោតមុនពេលកំណត់ត្រូវបានបើកឡើងដើម្បីអនុញ្ញាតឲ្យពលរដ្ឋចង់ទៅបោះឆ្នោតមុនពេល បញ្ចៀសការជួបជុំគ្នាច្រើន ប្រឈមហានិភ័យខ្ពស់ពីការឆ្លងកូវីដ ១៩។ ការបោះឆ្នោត ជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ខែមីនាខាងមុខនេះ។ បេក្ខភាពគណបក្សកាន់អំណាច លោក Lee Jae Myung និងបេក្ខភាពគណបក្សប្រឆាំង លោក Yoon Suk Yeol នឹងទៅបោះឆ្នោតនៅថ្ងៃទី៤ខែមីនានេះ ។ ចំណែកពលរដ្ឋដែលធ្វើចត្តាឡីស័កពាក់ព័ន្ធកូវីដ១៩ និងអនុញ្ញាតឲ្យទៅបោះឆ្នោត ចាប់ពីម៉ោង ១៧-១៨ ថ្ងៃទី ៥ខែមីនា ។ តាមការស្ទងមតិ បេក្ខភាពគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង មានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ហើយលទ្ធផលនឹងសម្រេចនៅថ្ងៃបោះឆ្នោតចុងក្រោយនាថ្ងៃទី ៩ខែមីនាឆ្នាំ២០២២៕ដោយ៖សាធី

...

រូបថត៖Yonhap/EPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print