ភ្នំពេញ៖ ទីតាំងអ៉ីនធេីណេតមួយកន្លែង ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យសង្ស័យមានការបើកល្បែងស៊ីសងខុសច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់នគរបាលខណ្ឌដូនពេញ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៥ ខែមិនា ឆ្នាំ២០២២។
របាយការណ៍ដដែល បន្តថា បន្ទាប់ពីមានសារព័ត៍មានបានចុះផ្សាយថា៖ “ទីតាំងអ៉ីធេីណេត០១កន្លែង នៅចំណុចផ្ទះលេខ៩៤Eo ផ្លូវលេខ១៣ ភូមិ១៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មានបើកល្បែងស៊ីសង” កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវ និងចុះត្រួតពិនិត្យជាក់ស្តែងទីតាំងខាងលើ គឺបេីកលេងអ៉ីធេីណេតធម្មតា ពុំឃើញមានការបើកលេងល្បែងស៊ីសងនោះទេ។
សូមបញ្ជាក់ថា ចំពោះទីតាំងខាងលើនេះ កន្លងមកកម្លាំងចម្រុះបានធ្វេីការចុះបង្ក្រាប និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២រួចម្តងទៅហេីយ។
បច្ចុប្បន្ននេះទោះបីមិនមានការលួចបេីកលេងល្បែងសុីសង ដូចការចុះផ្សាយនោះទេ ប៉ុន្តែសមត្ថកិច្ចនឹងធ្វេីការតាមដានបន្ត បេីមានការលួចលេងនោះនឹងចាត់វិធានការតាមច្បាប់៕
ដោយ៖សហការី