សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី១​ ចុះត្រួតពិនិត្យ​ទីតាំង​អុិនធេីណេត​មួយកន្លែង​ សង្ស័យ​មានការបើកល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំង​អ៉ីនធេីណេត​មួយកន្លែង​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី១​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ចុះត្រួតពិនិត្យ​​សង្ស័យ​មានការបើកល្បែងស៊ីសងខុសច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​នគរបាល​ខណ្ឌដូនពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៥​ ខែមិនា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​ បន្តថា​ បន្ទាប់ពីមានសារព័ត៍មានបានចុះផ្សាយថា៖ “ទីតាំងអ៉ីធេីណេត០១កន្លែង នៅចំណុចផ្ទះលេខ៩៤Eo ផ្លូវលេខ១៣ ភូមិ១៤ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មានបើកល្បែងស៊ីសង” កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការ​ស្រាវជ្រាវ​ និងចុះត្រួតពិនិត្យជាក់ស្តែងទីតាំងខាងលើ​ គឺបេីកលេងអ៉ីធេីណេតធម្មតា ពុំឃើញមានការបើកលេងល្បែងស៊ីសងនោះទេ។

សូមបញ្ជាក់ថា​ ចំពោះទីតាំងខាងលើនេះ កន្លងមកកម្លាំងចម្រុះបានធ្វេីការចុះបង្ក្រាប និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២រួចម្តងទៅហេីយ។

បច្ចុប្បន្ននេះទោះបីមិនមានការលួចបេីកលេងល្បែងសុីសង ដូចការចុះផ្សាយនោះទេ ប៉ុន្តែ​សមត្ថកិច្ចនឹងធ្វេីការតាមដានបន្ត បេីមានការលួចលេងនោះនឹងចាត់វិធានការតាមច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print