ធ្វើ​ជាកម្មកររោងចក្រ​ម្នាក់​ បែកគំនិត​លក់គ្រឿងញៀន​ ចុងក្រោយ​មិនទាន់បានចាយលុយផងជាប់ខ្នោះបាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរស​​ដែល​ជាកម្មកររោងចក្រ​ម្នាក់​ សង្ស័យ​ចាយលុយមិនគ្រប់គ្រាន់​ បែរជាបែកគំនិត​ទៅលក់គ្រឿងញៀន​ ចុងក្រោយ​មិនទាន់និងបានចាយលុយផង​ ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ ចាប់វ៉ៃខ្នោះបាត់។

នេះបេីយោង​តាម​របាយការណ៍​របស់​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ កាលពីថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន វេលាម៉ោង​ ២រសៀល នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិពូធឿង ឃុំបិត​ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ចឹក​ ច្រឹប ភេទប្រុស អាយុ២៩ ឆ្នាំមុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិពូធឿង​ ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំងជំនាញ​បាន​ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១១កញ្ចប់ ,ទូរស័ព្ទដៃចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ​ កំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមច្បាប់ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print