ភ្នំពេញ÷បន្ទាប់ពីបញ្ចប់ការទទួលពាក្យគណបក្សនយោបាយចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 5 នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថា មានគណបក្សនយោបាយចំនួន 17 ដែលបានចុះបញ្ជីដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។
ការចុះបញ្ជីនៃគណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២ បានបិទបញ្ចប់ហេីយ។ ដោយគណ:កម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះសរុបចំនួន ១៧ គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន ៨២.៧៨៦រូប ក្នុងនោះស្រីចំនួន ២៥.៩៦៣រូប។
ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះសរុបចំនួន ១៧ គឺមានគណបក្សនយោបាយចំនួន ៥ ដែលបានដាក់បេក្ខជនឈរឈ្មោះច្រេីនជាងគេមានដូចជា :
១. គណបក្សប្រជាជនកម្ពុជា
២. គណបក្សខ្មែររួបរួមជាតិ
៣. គណបក្សហ៊្វិនស៊ិនប៉ិច
៤. គណបក្សខ្មែរស្រឡាញ់ជាតិ
៥. គណបក្សភ្លេីងទៀន
ចំណែកគណបក្សនយោបាយចំនួន ១២ផ្សេងទៀត គឺបានដាក់បេក្ខជនឈរឈ្មោះដែរ តែមិនបានច្រេីននោះទេពោលគឺគណបក្សនយោបាយខ្លះបានដាក់បេក្ខជនតែនៅក្នុងឃុំសង្កាត់តិចតួចប៉ុណ្ណោះ៕