យ៉ាងហោចណាស់មនុស្ស២៦នាក់បានរងរបួសនៅពេលដែលអំពើហិង្សាបានផ្ទុះឡើងក្នុងចំណោមហ្វូងមនុស្សនៅឯការប្រកួតក្របខ័ណ្ឌកំពូលក្នុងប្រទេសម៉ិកស៊ិក។ ការជួបគ្នាក្នុងក្របខ័ណ្ឌ Liga MX រវាងក្រុមQueretaro នឹងក្រុម Atlas ត្រូវបានលុបចោលបន្ទាប់ពីលេងបាន៦៣នាទី នៅពេលដែលការប្រយុទ្ធបានផ្ទុះឡើងលើទីលាននៅកីឡដ្ឋាន La Corregidora ។
កីឡាករខ្លះព្យាយាមធ្វើឱ្យអ្នកគាំទ្រស្ងប់ មុនពេលពួកគេត្រូវបានបញ្ជូនទៅបន្ទប់សុវត្ថិភាព។ មនុស្ស៣នាក់បានរងរបួសធ្ងន់ក្នុងនោះមានអ្នកគាំទ្រសរុប២៦នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។អភិបាលរដ្ឋ Queretaro លោក Mauricio Kuri បាននិយាយកាលពីថ្ងៃអាទិត្យថា “ទោះបីជាមិនមានអ្នកស្លាប់ក៏ដោយ យើងមិនអាចនិយាយថានេះមិនមែនជាសោកនាដកម្មនោះទេ”។លោកបានបន្តថា ក្នុងចំណោមមនុស្សទាំង ២៦ នាក់ដែលត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ មាន៣នាក់បានចេញពីមន្ទីរពេទ្យ ប៉ុន្តែមាន៣នាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈ១០នាក់ស្ថិតក្នុងស្ថានភាពស្រាល និង១០នាក់ទៀតមិនធ្ងន់ធ្ងរ។ការប្រើហិង្សាពីសំណាក់អ្នកគាំទ្រនោះគឺនៅពេលដែលក្រុម Atlas បាននាំមុខ 1-0 លើក្រុម Queretaro ហើយការប្រកួតត្រូវបានផ្អាក។ប្រធាន Liga MX លោក Mikel Arriola បាននិយាយថា “ការប្រកួតទាំងអស់កាលពីថ្ងៃអាទិត្យត្រូវបានផ្អាក ដោយសាមគ្គីភាពជាមួយមនុស្សដែលរងផលប៉ះពាល់។ អ្នកដែលទទួលខុសត្រូវចំពោះការខ្វះខាតសន្តិសុខនៅកីឡដ្ឋាន នឹងត្រូវទទួលទណ្ឌកម្មជាគំរូ។ សុវត្ថិភាពរបស់កីឡាករ និងអ្នកគាំទ្ររបស់យើងគឺជាអាទិភាព” ។
FIFA បានហៅអំពើហិង្សានេះថា មិនអាចទទួលយកបាន និងមិនអាចអត់ឱនបាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកបានបន្ថែមថា វាគឺជាការលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យផ្តល់យុត្តិធម៌យ៉ាងឆាប់រហ័សដល់អ្នកដែលទទួលខុសត្រូវ។ គំនិតរបស់យើងគឺនៅជាមួយអ្នកទាំងអស់ដែលបានទទួលរងនូវផលវិបាករបស់វា ៕ (រូបភាព ៖ BBC Sport)