កីឡាករ Dayana Yastremska របស់ប្រទេសអ៊ុយក្រែន ដែលបានរួចផុតពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីកាលពីជាងមួយសប្តាហ៍មុននោះ បានបាត់បង់ដំណែងក្នុងការប្រកួតដណ្តើមពានរង្វាន់ដ៏គួរឱ្យកត់សម្គាល់ក្នុងព្រឹត្តិការណ៍ប្រកួតវាយតឺន្នីស Lyon Open បន្ទាប់ពីត្រូវបានផ្តួលដោយកីឡាកការិនី Zhang Shuai នៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាការិនីវ័យ២១ឆ្នាំដែលបានមកដល់ទីក្រុង Lyon កាលពីថ្ងៃសៅរ៍មុន ហើយបាននិយាយពីការភ្ញាក់ពីដំណេកដោយគ្រាប់បែកនៅពេលដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន៣ថ្ងៃមុននោះ ត្រូវបានគេយកឈ្នះក្នុងលទ្ធផល 3-6 6-3 6-4 ក្នុងការប្រកួត។Yastremska បាននិយាយថា នាងនឹងប្រើប្រាស់ប្រាក់រង្វាន់របស់នាងប្រហែល ១២,០០០អឺរ៉ូ ដើម្បីជួយអ៊ុយក្រែន។ នាងបានបន្តថា “វាជាសប្តាហ៍ដ៏លំបាកមួយ។Yastremska ដែលបានរុំទង់ជាតិប្រទេសរបស់នាងបានថ្លែងទៅកាន់ហ្វូងមនុស្សក្រុង Lyon ទាំងទឹកភ្នែក ហើយបានផ្ញើសារទៅកាន់ជនរួមជាតិរបស់នាងដែលបន្តនៅក្នុងប្រទេសអ៊ុយក្រែន។នាងបាននិយាយទាំងអួលដើមកថា “ប្រសិនបើប្រជាជនអ៊ុយក្រែនកំពុងមើលខ្ញុំ ខ្ញុំចង់និយាយថា អ្នកខ្លាំង អ្នកមានស្មារតីដ៏អស្ចារ្យ ហើយខ្ញុំបានព្យាយាមប្រយុទ្ធដើម្បីអ៊ុយក្រែន។ ប្រាក់រង្វាន់ដែលខ្ញុំរកបាននៅទីនេះ ខ្ញុំនឹងផ្តល់ទៅឱ្យមូលនិធិអ៊ុយក្រែន ដើម្បីគាំទ្រអ៊ុយក្រែន”។នាងបន្ថែមថា “អរគុណសាធារណជនសម្រាប់ការគាំទ្រ ខ្ញុំបានតស៊ូពេញមួយសប្តាហ៍ មិនត្រឹមតែសម្រាប់ខ្លួនឯងទេ ប៉ុន្តែក៏សម្រាប់ប្រទេសរបស់ខ្ញុំដែរ។ គ្រប់គ្នាបានគាំទ្រខ្ញុំច្រើនណាស់។ ខ្ញុំមានអារម្មណ៍ថាមានអំណាចពីប្រជាជននៅទីនេះ”។
ចំណែកកីឡាការិនី Zhang បានយកឈ្នះនៅពេលនេះគឺជាការឈ្នះដើម្បីដណ្តើមបានពាន WTA ជាលើកទី៣របស់នាង ៕ (រូបភាព ៖ BBC Sport)