មនុស្ស​២៦​នាក់របួសក្នុងហេតុការណ៍ហិង្សាអ្នក​គាំទ្រ​វាយ​តប់គ្នា​នៅ​ការ​ប្រកួតលីកកំពូលប្រទេសម៉ិចស៊ីកូ

ចែករំលែក៖

យ៉ាងហោចណាស់មនុស្ស២៦នាក់បានរងរបួសនៅពេលដែលអំពើហិង្សាបានផ្ទុះឡើងក្នុងចំណោមហ្វូងមនុស្សនៅឯការប្រកួតក្របខ័ណ្ឌកំពូលក្នុងប្រទេសម៉ិកស៊ិក។ ការជួបគ្នាក្នុងក្របខ័ណ្ឌ Liga MX រវាងក្រុមQueretaro នឹក្រុម Atlas ត្រូវបានលុបចោលបន្ទាប់ពីលេងបាន៦៣នាទី នៅពេលដែលការប្រយុទ្ធបានផ្ទុះឡើងលើទីលាននៅកីឡដ្ឋាន La Corregidora

កីឡាករខ្លះព្យាយាមធ្វើឱ្យអ្នកគាំទ្រស្ងប់ មុនពេលពួកគេត្រូវបានបញ្ជូនទៅបន្ទប់សុវត្ថិភាព មនុស្ស​៣​នាក់​បាន​រង​របួស​ធ្ងន់​ក្នុង​នោះ​មាន​អ្នក​គាំទ្រ​សរុប​២៦​នាក់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។អភិបាលរដ្ឋ Queretaro លោក Mauricio Kuri បាននិយាយកាលពីថ្ងៃអាទិត្យថា ទោះបីជាមិនមានអ្នកស្លាប់ក៏ដោយ យើងមិនអាចនិយាយថានេះមិនមែនជាសោកនាដកម្មនោះទេលោក​បាន​បន្ត​ថា ក្នុង​ចំណោម​មនុស្ស​ទាំង ២៦ នាក់​ដែល​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ មាន​​នាក់​បាន​ចេញ​ពី​មន្ទីរពេទ្យ ប៉ុន្តែមាន​​នាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ខណៈ១០​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រាល និង១០​នាក់​ទៀត​មិន​ធ្ងន់ធ្ងរ។ការប្រើហិង្សាពីសំណាក់អ្នកគាំទ្រនោះគឺនៅពេលដែលក្រុម Atlas បាននាំមុខ 1-0 លើក្រុម Queretaro ហើយការប្រកួតត្រូវបានផ្អាក។ប្រធាន Liga MX លោក Mikel Arriola បាននិយាយថាការប្រកួតទាំងអស់កាលពីថ្ងៃអាទិត្យត្រូវបានផ្អាក ដោយសាមគ្គីភាពជាមួយមនុស្សដែលរងផលប៉ះពាល់ អ្នកដែលទទួលខុសត្រូវចំពោះការខ្វះខាតសន្តិសុខនៅកីឡដ្ឋាន នឹងត្រូវទទួលទណ្ឌកម្មជាគំរូ សុវត្ថិភាពរបស់កីឡាករ និងអ្នកគាំទ្ររបស់យើងគឺជាអាទិភាព” ។

FIFA បានហៅអំពើហិង្សានេះថា មិនអាចទទួលយកបាន និងមិនអាចអត់ឱនបាន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកបានបន្ថែមថា វាគឺជាការលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានឱ្យផ្តល់យុត្តិធម៌យ៉ាងឆាប់រហ័សដល់អ្នកដែលទទួលខុសត្រូវ។ គំនិតរបស់យើងគឺនៅជាមួយអ្នកទាំងអស់ដែលបានទទួលរងនូវផលវិបាករបស់វា ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print