អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់​ ពីបទចែកចាយគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញៈ​ យុវជនម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន​ បន្ទាប់ពីជនសង្ស័យរូបនេះបានលាក់ទុកសារធាតុញៀន​ កាលពីវេលាម៉ោង២៣និង៤៥នាទីយប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០១៦ ចំនុចផ្លូវ១៥៤ ក្នុងចំណតឡានផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ​ ។

ជនសង្ស័យឈ្មោះ ប៉ាន់ ថៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ
*វត្ថុតាងចាប់យក-ក្រាមសថ្លាចំនួន០៣កញ្ចប់
-ទូរស័ព្ទសាំសុង០១គ្រឿង​ -នាឡិកាដៃ០១គ្រឿង​ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់​ ៕​

image image

ដោយ:ស​ ដារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print