ខេត្តកំពង់ចាម៖ យុវជនម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនមកសាលាដំបូងខេត្តភ្លាមៗហើយត្រូវបាន លោកស្រី ហៃ ណៃហេង ចៅក្រមសើុបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់សម្រេចឃុំខ្លួនភ្លាមផងដែរ កាលពីថ្ងៃ២៤ ខែមេសា ឆ្នាំ២០១៦ ពីបទ រំលោភសេពសន្ថវៈ ទៅលើនារីម្នាក់។
លោកវរសេនីយត្រី ប្រាក់ សុគន្ធ បានបញ្ជាក់ឲ្យបានដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១៩ៈ០០នាទី ជនជាប់ចោទ និងរឿងរំលោភ ឈ្មោះ នីម ភាព ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ បានចុចទូរស័ព្ទមកបបួលជនរងគ្រោះឈ្មោះ រិត ចន្ធី ភេទស្រី អាយុ១៩ ឆ្នាំនៅភូមិតានី ឃុំព្រីងជ្រុំ ស្រុកជើងព្រៃដោយពួកគេធ្លាប់រាប់អានគ្នាអស់រយៈពេលមួយឆ្នាំកន្លងមក ហើយ។ ហើយឈ្មោះ រិត ចន្ធី ក៏ព្រមទៅជាមួយជនសង្ស័យតែនាងនាំមិត្តភ័ក្ត្រស្រីម្នាក់ដែលនៅក្បែផ្ទះគ្នាទៅជាមួយដែរ សរុបបានគ្នា ០៤នាក់ ដោយមិត្តភក្ត្រ័នាងជិះម៉ូតូមួយជាមួយបុរសម្នាក់ទៀត លុះរហូតដល់ម៉ោង ២៣ៈ០០ នាទី ជនជាប់ចោទ នីម ភាព បានឌុបខ្លួនមកហូបបង្អែមនៅផ្សារស្គន់ ហើយបានហៅទៅលេងផ្ទះរបស់ឈ្មោះ នីម ភាព ទាំង ០៤ នាក់ ពេលមកដល់ផ្ទះជនសង្ស័យ អ្នកទាំង០៤ បានឡើងលេង លើផ្ទះ អង្គុយលេងដល់ម៉ោង ០១ៈ០០ នាទី រំលងអាធ្រាត ស្រាប់តែ មិត្តភក្ត្រ័ស្រីរបស់នាង និងម្នាក់ប្រុសម្នាក់ទៀតបានចុះពីលើផ្ទះទៅក្រោមដីបាត់ ។ ភ្លាមនោះស្រាប់តែ ឈ្មោះ នីម ភាព បានមកចាប់ដៃខ្លួនហើយខ្លួនបាននិយាយឃាត់ថាកុំធ្វើអញ្ចឹង តែជនសង្ស័យមិនស្តាប់ក៏ចាប់ខ្លួនផ្តួលទៅលើរនាបផ្ទះ ចាប់សម្រាតខោខ្លួនចេញ ហើយឈ្មោះ នឹម ភាព ក៏ស្រាតខោខ្លួនឯងចេញដែរ ឡើងជិះលើរូបនាងចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច។ ពេលរំលោភរួចជនសង្ស័យបានឌុបខ្លួនមកផ្ទះវិញ តែពេលមកដល់ចំណុចត្រោះ ភូមិតានី ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ស្រាប់តែជនសង្ស័យ ឌុបខ្លួនចូលរោងទាមួយ ហើយចាប់រំលោភខ្លួនរហូតបានសម្រេចម្តងទៀត ពេលរំលោភរួចហើយ ជនសង្ស័យបានជូននាងខ្ញុំមក ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ វិញពុំបានជូននាងខ្ញុំទៅផ្ទះទេ (នេះជាការរៀបរាប់របស់នារីរងគ្រោះ) ។
លោកបន្តថា ករណីនេះក្រោយធ្វើការសាកសួរដោយមន្ត្រីជំនាញអធិកាដ្ឋានស្រុកជើងព្រៃ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតមែន៕
ដោយ៖ វណ្ណះ