បញ្ហាសំខាន់នៃដំណើរការបោះឆ្នោតឃុំ-សង្កាត់គឺមានការស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងនៅថ្ងៃទី 11 ខែមីនាឆ្នាំ 2022នេះថា ក្រោយពីការបិទផ្សាយបញ្ជីបេក្ខជនរបស់គណបក្សនយោបាយរយៈពេលបីថ្ងៃ មានការរកឃើញការស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ បន្ទាប់ពីមានការចុះឈ្មោះបេក្ខជន ដោយមិនបានស្នើចេញពីបុគ្គលបេក្ខជនសាមី។

លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា បន្ទាប់ពីដំណើរការបិទផ្សាយបញ្ជីបេក្ខជន របស់គណបក្សនយោបាយ ដែលបានចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ពីថ្ងៃទី៨-១០ ​ខែមីនា អំឡុង​ពេលបីថ្ងៃ នៃការបិទផ្សាយបញ្ជីបេក្ខជនបក្ស​នយោបាយ​ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ​បានទទួលចំំណុចអសកម្មមួយចំនួនប៉ះ​ពាល់​ដល់​ដំណើរការ ​ចុះឈ្មោះបេក្ខជនតាមបណ្តាខេត្ត រួមមាន ករណីបេក្ខជនរបស់គណបក្ស​នយោបាយខ្លះ ​ចុះឈ្មោះបេក្ខជន ​របស់ខ្លួនក្រោយបរិចេ្ឆទចុះឈ្មោះផ្លូវការបានបញ្ចប់ ខណៈករណី​មិនប្រក្រតីសំខាន់ជាងនេះ​ គឺការស្នើដក ​ឈ្មោះបេក្ខជនចេញពីបញ្ជីបេក្ខជនគណបក្សនយោបាយ បន្ទាប់ពីគណបក្សនោះ ​បានចុះឈ្មោះបេក្ខជន ​ដោយមិនបានទទួលស្គាល់ពីសាមីខ្លួន។

ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យ គ.ជ.ប​ បានបញ្ជាក់ទៀតថា​ សាមីខ្លួន ​ដែលមិនទទួលស្គាល់ ចំពោះ​បញ្ជីបេក្ខជនគណបក្សនយោបាយ​ មាន​សិទ្ធិប្តឹងទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីពិនិត្យ និងសម្រេច ។

បន្ទាប់ពីការបិទផ្សាយបញ្ជីបេក្ខជនគណបក្សនយោបាយ ​នៅថ្ងៃទី៦-៨ ខែមេសា គ.ជ.ប ​នឹងបិទ ផ្សាយ​បញ្ជីបេក្ខជនដំបូង ​នៅតាមគណៈកម្មការឃុំ-សង្កាត់​ រៀបចំការបោះឆ្នោត ​ខណៈថ្ងៃទី២៤ ខែមេសា គ.ជ.ប​ នឹងបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២។ ប្រជាពលរដ្ឋ ​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត១០លាននាក់ ​ការិយាល័យបោះឆ្នោត មាន​ចំនួនជាង២ម៉ឺនកន្លែង ​ក្នុងឃុំ-សង្កាត់ទូទាំងប្រទេស​ សរុបចំនួន១,៦៥២ឃុំ-សង្កាត់៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print