ខេត្តស្វាយរៀង៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង :ក្នុងនាមជាមន្ត្រីរាជការ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋគ្រប់រូប ស្ថិតនៅជិតស្និតដឹងច្បាស់ពីតម្រូវការ និងដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលក្រុង និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដោយមានការអញ្ជេីញចូលរួមពី លោកសរសុដានី អភិបាលរង លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាល កងកម្លាំងទាំង ៣ក្នុងក្រុង លោក លោកស្រីប្រធានការិយាល័យអង្គភាព ទាំង ១៣ចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងស្មៀនសង្កាត់ ទាំង ៧ក្នុងក្រុង។
លោកណុបចំរើន បានមានប្រសាសន៍ កោតសរសេីរដល់កងកម្លាំង មន្ត្រីរាជការ និង អង្គភាពចំណុះសាលាក្រុងទាំងអស់ ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ចប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
លោកអភិបាលក្រុង ក៏បានដាក់ចេញ នូវផែនការសម្រាប់អនុវត្តបន្ត ចំនួន ៧ចំណុច ដូចខាងក្រោម÷
១.គ្រប់គ្រងការសាងសង់សំណងគ្មានច្បាប់អនុញ្ញាតក្នុងក្រុង។
២.សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ ត្រូវផ្សព្វផ្សាយដល់ម្ចាស់សត្វពាហន (គោ ក្របី…) ហាមដាច់ខាតប្រលែងដេីរពាសវាលពាសកាសតាមទីសាធារណៈក្នុងក្រុង។ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ នឹងត្រូវធ្វេីការពិន័យចំពោះម្ចាស់ពាហន ដែលមិនអនុវត្តតាមការណែនាំ។
៣.ទប់ស្កាត់រថយន្តដឹកទំនិញធន់ធ្ងន់ លេីសទំងន់ ធ្វេីចរាចរណ៍ក្នុងទីប្រជុំជន ក្រុងស្វាយរៀង។
៤.ពង្រឹកការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
៥.បន្តពង្រឹកការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រហ័សទាន់ពេលវេលា ត្រឹមត្រូវ និងមានតម្លាភាព។
៦.ធ្វេីការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមថែរក្សា និងសម្អាតបរិស្ថាន ពិសេសនៅច្រាំងទន្លេវៃគោ ដែលជាសមិទ្ធិផលថ្មីមួយក្នុងក្រុង។
៧ រដ្ឋបាលសង្កាត់ត្រូវយកចិត្តទុកដាក់ថែរក្សាទីទួលបុរាណ បឹង ទន្លេ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ការពារកុំឱ្យមានការបំពាន់ទន្ទ្រានខុសច្បាប់ផងដែរ៕
ដោយ៖ យឹម សុថាន