ត្រៀម​បញ្ជូន​ខ្លួន​ជនសង្ស័យ​ ៤នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋទៅតុលាការ ក្រោយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ​ ឃាត់ខ្លួន​បង្ហាញមុខ​ជាសាធារណៈ​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១២​ ខែមិនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ​ ៤នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវ​បានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ​ ឃាត់ខ្លួន​យកមកបង្ហាញមុខ​ជាសាធារណៈ​ បន្ទាប់​ពី​សាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។

របាយការណ៍ដដែល​ បានបន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤​ និង៣០នាទី បា​នស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចផ្ទះសំណាក់ ដងមាសថ្មី ផ្ទះលេខ០៣-០៥ ផ្លូវលេខ៧ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ប្រភពដដែលបន្តថា​ ជនរគ្រោះឈ្មោះ ជា ស្រីទីន ភេទ ស្រី ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ លេខ២០៧ង ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកធនាគារ។

ចំណែក​ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនចំនួន០៤នាក់​ខាងលើ​នេះ​៖​

ទី១- ឈ្មោះ ហឿន សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  

ទី​២- ឈ្មោះ ប្រាក់ វីរៈ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី៣-ឈ្មោះ ឡាក់ សេង  ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។  

និងទី៤-ឈ្មោះ ហេង ដេវិត  ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយឡែក​វត្ថុតាងចាប់យក៖​ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគី NEXT ពណ៌ ផ្កាឈូកស ឆ្នាំផលិត ២០១៩ ពាក់ផ្លាកលេខ តាកែវ  ១Q ៤១៦៧,  ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ១GV ៧៧៥៣,  ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១  (ដបទឹកបរិសុទ្ធម៉ាកណារីណា ចំនួន ០១ ,  ទុយោជ័រចំនួន០៣ ដើម )។ 

 

ភស្តុតាងជារបស់ជនរងគ្រោះ៖​ កាបូបដៃ ពណ៌ ផ្ទៃមេឃ ចំនួន ០១, អត្តសញ្ញាណប័ណ្ណ ចំនួន០១សន្លឹក, ប័ណ្ណសមាជិកបសស ចំនួន ០១សន្លឹក, កាតចាក់វ៉ាក់សាំង ចំនួន០១សន្លឹក, កាតធនាគារអេប៊ីអេ ចំនួន០១សន្លឹក, កាតធនាគារកម្ពុជាសាធារណៈ ចំនួន ០១សន្លឹក និងកាតពិនិត្យសុខភាព(ហូប) ចំនួន០១សន្លឹក។ 

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print