ភ្នំពេញ : ដល់ថ្នាក់តំណាងអយ្យការ បាត់បង់សីលធម៌ ក្លាយជាជនសង្ស័យ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងយប់ ដោយសារគាត់យកកាំភ្លើងជាការភ្លើតភ្លើន គម្រាមប្រពន្ធ និង អ្នកដទៃ តើច្បាប់ប្រសិទ្ធភាព ចំពោះជន ប្រភេទនេះបានទេ ឬមន្ត្រីនគរបាលយុត្តិធម៌ ខ្លាចអយ្យការ ?
សូមបញ្ជាក់ថា, ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងភ្នំពេញ លោក ម៉ុត ដារ៉ា បានយកកាំភ្លើងភ្ជង់ប្រពន្ធ ប្រើហិង្សាលើប្រពន្ធ និងមេដោះ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងយប់ ។
សូមបញ្ជាក់ថា, ព័ត៌មានបឋម គឺកើតហេតុ នៅវេលាម៉ោង.៩:៣០នាទីយប់ថ្ងៃ សៅរ៍ ទី១២ ខែ មីនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្លូវ១៥០ផ្ទះ៨៩សង្កាត់ ទឹកល្អក់ទី២
ខណ្ឌ ទួលគោក។
សមត្ថកិច្ចបង្ហើបទាំងខ្លាចរអាថា, ជនរងគ្រោះជាប្រពន្ធមានឈ្មោះ ហេង មួយគា ។
ប្រព័ន្ធផ្សព្វផ្សាយបានបង្ហោះរឿងនេះ ផងដែរ ប្រសិនជាការពិត ត្រូវស្គាល់ លោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ អោយច្បាស់ គ្មានកត្តាយោគយល់ទេ ជនប្រព្រឹត្តបទល្មើស។
ដល់ម៉ោង១១និង១៧នាទី អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនទាន់ទទួលបាន ព័ត៌មានជាក់លាក់នៅឡើយទេ ប៉ុន្តែរងចាំការបកស្រាយពី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងភ្នំពេញ លោក ម៉ុត ដារ៉ា រាល់ម៉ោងធ្វើការ ៕