តន្ត្រីបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរអាន់ឆ័រ 2016 បានធ្វើឲ្យកក្រើកក្រុងព្រះសីហនុក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍តន្ត្រីបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរ អាន់ឆ័រ បានប្រារព្ធធ្វើឡើងប្រកបដោយជោគជ័យចំនូនបីថ្ងៃជាប់គ្នា ក្នុងឱកាសចូលឆ្នាំខ្មែរ នៅថ្ងៃពី ១៣ ដល់ ១៥ ខែមេសា នៅឆ្នេរសមុទ្រអូរឈើទាល អារីស្តុន ខេត្តព្រះសីហនុ។

នេះគឺជាខេត្តចុងក្រោយហើយដែលស្រាបៀរ អាន់ឆ័រ បានរៀបចំកម្មវិធីតន្ត្រីបាល់ទះឆ្នេរខ្សាច់។ កម្មវិធីតន្ត្រីបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរអាន់ឆ័រនៅមណ្ឌលខេត្តបាត់ដំបង ខេត្តសៀមរាប និងកំពង់ចាមបានបញ្ចប់យ៉ាងជោគជ័យគួរឲ្យកត់សម្គាល់កាលពីសប្តាហ៍កន្លងទៅ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីក្រុមបាល់ទះជាច្រើនក្រុម និងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដែលបានចូលទស្សនាកម្មវិធីនេះ។

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ កម្មវិធីពិសេសរបស់ស្រាបៀរអាន់ឆ័របានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកជាច្រើនចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ និងចូលរួមកម្មវិធីជាច្រើនដែលបានរៀបចំឡើងយ៉ាងពិសេសដោយស្រាបៀរ អាន់ឆ័រ ដូចជាលេងល្បែងកម្សាន្តដើម្បីឈ្នះ រង្វាន់ ជាវសម្ភារៈកីឡាក្នុងតម្លៃពិសេស ថតរូបទុកអនុស្សាវរីយ៍ និង មានកម្មវិធីកម្សាន្តច្រើនបែបទៀត។ នៅពេលល្ងាច ពួកគេបានរីករាយជាវស្រាបៀរអាន់ឆ័រ ដោយមានការបញ្ចុះតម្លៃ រួមទាំងការប្រគំតន្ត្រី ដែលចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា ខេមរៈសិរីមន្ត សុខពិសី ណាំ បុណ្ណារត្ន័ សុខស្រីនាង ខេម សួសវីសា និង កីឡាករិនីបាល់ទះសញ្ជាតិហ្វីពីនល្បីឈ្មោះ Cha Cruz និងតារាចម្រៀងល្បីអន្តរជាតិ Katreeya English បានធ្វើឲ្យកក្រើកដល់ខេត្តព្រះសីហនុបីរាត្រីជាប់គ្នា។

កីឡាករិនីបាល់ទះសញ្ជាតិហ្វីពីនល្បីឈ្មោះ Cha Cruz គឺកីឡាករអាជីពនិងឯកអគ្គរដ្ឋទូតតំណាងឲ្យក្របខ័ណ្ឌលីក Super Liga របស់ប្រទេសហ្វីលីពីន ។ កីឡាករិនីបានជាប់ឈ្មោះជា “កីឡាករដែលមានតម្លៃបំផុត” ចំនូនពីរដងដោយសមាគមបាល់ទះ UAAP និងទទួលជ័យលាភីជើងឯកបាល់ទះ UAAP ក្នុងឆ្នាំ 2011 និងឆ្នាំ 2012 ។ ចំណែកឯកកញ្ញា Katreeya English គឺជាតារាសម្តែង តារាចម្រៀង និងជាតារាដើរម៉ូតដ៏ល្បីល្បាញដែលបានកើតនៅប្រទេសអង់គ្លេស និងមានប្រជាប្រិយភាពនៅអាស៊ី។ នាងបានថតចម្រៀងជាច្រើនបទជាមួយផលិតកម្ម GMM Grammy និងចេញអាប៊ុលចម្រៀងចំនួន ៥ ។ នាងបានសម្តែងក្នុងខ្សែភាពយន្ត និងរឿងភាគជាច្រើនតាមទូរទស្សន៍ និងចូលរួមគាំទ្រព្រឹត្តិការណ៍ទូទាំងពិភពលោក ។ ជាពិសេសនាងបានថតចម្រៀងបទ “They Call Us The Royals” សម្រាប់ក្លិបក្រុមបាល់ទាត់ Reading F.C. ក្នុងក្របខណ្ឌ Football League Championship ក្នុងឆ្នាំ ២០១៥។

ដោយធ្វើឲ្យអ្នកគាំទ្របាល់ទះ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករដែលមកលេងក្រុងព្រះសីហនុក្នុងឱកាសចូលឆ្នាំខែ្មរ បានចូលរួម និងមានភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងទស្សនាកម្មវិធីតន្ត្រីបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរ ទាំងពេលថ្ងៃ និងពេលរាត្រី ស្រាបៀរ អាន់ឆ័រ មានគោលបំណងផ្តល់ជូនបទពិសោធន៍បាល់ទះដែលមានលក្ខណៈពិសេស និងមិនអាចបំភ្លេចបានចំពោះមហាជន និងអ្នកគាំទ្របាល់ទះកម្ពុជា ជាពិសេសជួយពង្រឹងវិស័យបាលទះនៅកម្ពុជា ។

ចំពោះវគ្គផ្តាច់ព្រ័ត នៅឆ្នេរសមុទ្រអូរឈើទាល អារីស្តុន ខេត្តព្រះសីហនុ មានការចូលរួមពីក្រុមកំពូលចំនួនប្រាំបីក្រុមមកពីខេត្តបាត់ដំបង សៀមរាប កំពង់ចាម និងខេត្តព្រះសីហនុ គេបានរកឃើញក្រុមជើងឯក ចំនួន 3 ក្រុមគឺក្រុម វិទ្យាល័យហ៊ុនសែនស្មាច់ដែង បានក្លាយជាម្ចាស់ជើងឯកក្នុងក្របខ័ណ្ឌពានរង្វាន់បាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរ អាន់ឆ័រ ដែលទទួលបានរង្វាន់ទឹកប្រាក់ ៥០០០ដុល្លាអាមេរិក។ ចំពោះជើងឯករងបានទៅលើក្រុម តារាបាល់ទះទេសចរណ៍ ទទួលបានរង្វាន់ទឹកប្រាក់ ២០០០ ដុល្លាអាមេរិក ចំណែកឯចំណាត់ថ្នាក់លេខ ៣ បានទៅលើ ក្រុម យុវជនបាត់ដំបង C និងក្រុម Aqua Family Resortជាប់ចំណាត់ថ្នាក់លេខ ៣ ស្ទួន ទទួលបានរង្វាន់ទឹកប្រាក់ ១០០០ ដុល្លាអាមេរិកព្រមទាំងរង្វាន់ជាច្រើនផ្សេងទៀត សម្រាប់កីឡាករដែលទទួលជ័យលាភី។

ព័ត៌មានបន្ថែមអំពីតន្ត្រីបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរអាន់ឆ័រ 2016 សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 077 777 928/ 012 798 504/ 081 888 779

aces (5)

aces (4)

aces (3)

aces (2)

aces (1)

aces

ដោយ៖ ថម សន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print