បញ្ជូន​ខ្លួន​មេកន្ទុយលេខម្នាក់(​ឆ្នោត​យួន-ថៃខុសច្បាប់​)​ នៅ​ផ្សារ​ដងទង់​ ខេត្ត​កោះកុង​​ ទៅ​តុលាការ​ចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្ត​​កោះកុង​៖ បើ​យោង​តាម​របាយការណ៍​របស់​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​១៣​ ខែមិនា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ បានបញ្ជូនខ្លួនស្រ្តីម្នាក់​ ដែលជាអ្នកកត់កន្ទុយលេខខុសច្បាប់(ឆ្នោតយួន-ថៃ)​ ទៅកាន់​សាលាដំបូងខេត្តកោះកុង​ ដេីម្បីចាត់ការតាមច្បាប់​។

របាយការណ៍​ដដែល​ បានបន្តថា​ កម្លាំង​នគ​បាល​ក្រុង​ខេមរភូមិន្ទ ក្រោមការសម្របសម្រួលពី​លោក វ៉ៃ ភិរម្យ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកោះកុង​ ចុះបង្ក្រាប​ទ​ទីតាំង​កត់​ឆ្នោត ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​មួយកន្លែង នៅ​ចំនុច​ខាងកើត​កែង​ផ្សារ​ដងទង់ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ដង​ទង​ ខេត្តកោះកុង​ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ ។

ស្រ្តីសង្ស័យឈ្មោះ ជា ហ្គេ​វ​ជូ អាយុ​៥៧​ឆ្នាំ ជា​ម្ចាស់​ទីតាំង​បើក​ទីតាំង​កត់​ឆ្នោត​ខុសច្បាប់​ខាងលើ​ ស្នាក់នៅ​ទីតាំង​ឃាត់ខ្លួន​។

បេីយោង​តាមការបញ្ជាក់ពី​លោក វ៉ៃ ភិរម្យ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកោះកុង បានថ្លែងនៅព្រឹកថ្ងៃទី១៣​ ខែមិនា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប និង​ទប់ស្កាត់​ការលេង​ល្បែងស៊ីសង​កត់​ឆ្នោត​ថៃ-វៀតណាម ក្រោ​យពី​អង្កេត​ស្រាវជ្រាវ​អស់​ពេល​ជាច្រើន​ខែ អំឡុងពេល​ពិនិត្យ គឺ​ពិតជា​រកឃើញថា​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ប្រាកដ​មែន ដោយ​ជ្រក​ក្រោម​អាជ្ញា​ប​ណ្ណ័ ឆ្នោត​ផ្សេងៗ​។​

លោក​ព្រះរាជអាជ្ញារង​ខេត្តកោះកុង បានសង្កត់ធ្ងន់ថា​ ប្រតិបត្តិ​ការបង្ក្រាប​ល្បែង​ឆ្នោត ស៊ីសង នឹង​បន្ត​ស្រាវជ្រាវ​អនុវត្ត​នៅ​ទីតាំង​ផ្សេង​ក្នុង​មូលដ្ឋាន គ្រា​សកម្មភាព បទល្មើស​ល្បែងស៊ីសង​ចាក់​ឆ្នោត បៀរ អាប៉ោង ជល់​មាន់​កំពុង​កើតមាន លួចលាក់​ជាច្រើន​កន្លែង​គ្មាន​ការអនុញ្ញាត​។ ម្យ៉ាង​ការលេង​ល្បែងស៊ីសង វា​ផ្ទុយ​នឹង​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល។

ចំណែក​វត្ថុតាង​ដកហូត​រួមមាន​៖ ក្រដាស់​កត់​កន្ទុយលេខ​ឆ្នោត​វៀតណាម​២​ដុំ​ចំនួន​១០៧​សន្លឹក (​លទ្ធផល​) -​ត្រា​ឆ្នោត​ថៃ​ចំនួន​៤-​ត្រា​ឆ្នោត​វៀតណាម​ចំនួន​០២-​ត្រា​ថ្ងៃខែ​ឆ្នាំ​ចំនួន​២ -​កន្ទុយ​ឆ្នោត​ចំនួន​១​ដុំ​-​ម៉ា​សុ​ី​ន​គិត​លេខ​១-​បុ​ិ​ច​៣​ដើម​-​ប្រដាប់​កឹ​ប​ក្រដាស​០១-​សន្លឹក​កន្ទុយ​ឆ្នោត​ដកហូត​ពីរ​ក្នុងការ​បូ​ប​១​ដុំ ស្មើរ​៤៤​សន្លឹក -​ក្រដាសប្រាក់​-(​លុយ​ឆ្នោត​) ៦៨១,០០០​រៀល (​លុយ​រក​សុ​ី​) ១,៩៨២,៥០០​រៀល​• (​លុយ​ដុល្លា​) ១០០​ដុល្លារ​• (​លុយ​បាត​) ២០​បាត ។​នេះ​ជាការ​អះអាង​ពី​ឈ្មោះ អៀ​ប លេង​ហ្គេ​ច ត្រូវជា​កូនស្រី​ម្ចាស់​ទីតាំង ព្រោះ​លុយ​ទាំងនេះ​ទុក​ក្នុងការ​បូ​បរ​បស់ ជា ហ្គេ​វ​ជូ (​ម្តាយ​) ហើយ​កូនស្រី​គាត់​ជា​អ្នក​រាប់​លុយ​នៅ​ចំពោះមុខ​សមត្ថកិច្ច​។​

បច្ចុប្បន្ន​ស្រ្តី​រូបនេះ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូនខ្លួន​ទៅតុលាការ​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕

ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print